ព័ត៌មានជាតិ

Update៖ គួរឲ្យអាសូរ! អ៊ំប្រុសធាក់ស៊ីក្លូម្នាក់ ត្រូវរថយន្តកាំម៉ារីហាយប្រ៊ិត បុកស្លាប់ចោលសាច់ញាតិ ទាំងគ្មានអ្នកទាន់ដង្ហើម

ភ្នំពេញ: អ៊ំប្រុសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានរថយន្តកាំម៉ារីហាយប្រ៊ិត ពណ៌ស មិនចាំផ្លាកលេខ បើកបុកពីក្រោយ បណ្តាលឲ្យអូសអ៊ំស៊ីក្លូជាង ១០០ម៉ែត្រ ស្លាប់ភ្លាមៗ ខណ:ម្ចាស់រថយន្ត បើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវសុរាម្រិក ត្រង់ចំណុចក្បែរនឹងរំវង់មូលវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ កង អឿន ភេទប្រុស អាយុប្រហែលជា ៧០ទៅ៨០ឆ្នាំ ជាអ្នករត់ស៊ីក្លូ ស្នាក់នៅបច្ចុប្បន្នមិនពិតប្រាកដ មានស្រុកកំណើតនៅ
ឯព្រែកហូល។

ដំណើររឿង៖ មុនកើតហេតុ គេបានឃើញអ៊ំប្រុស ធាក់ស៊ីក្លូ ធ្វើដំណើរតែម្តងឯង ដោយមានកំប៉ុងអេតចាយជាច្រើន នៅលើស៊ីក្លូ រួចក៏បើកមកតាមបណ្តោយផ្លូវសុរាម្រិក ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក១គ្រឿង ម៉ាកកាំម៉ារីហាយប្រ៊ិត ពណ៌ស ស៊េរី០៧ មិនចាំផ្លាកលេខ បើកបរស្របទិសដៅគ្នា ជាមួយស៊ីក្លូ ក្នុងល្បឿនយ៉ាងលឿន មកបុកស៊ីក្លូយ៉ាងពេញទំហឹង បណ្តាលឲ្យរាយប៉ាយសំបកកំប៉ុងពេញផ្លូវ ចំណែកឯអ៊ំប្រុសរងគ្រោះវិញ ត្រូវបានជាប់នៅក្រោមរថយន្ត អូសជាង១០០ម៉ែត្រ បណ្តាលឲ្យស្លាប់ ភ្លាមមួយរំពេច។ ដោយទ្បែករថយន្តបង្ក មិនបានឈប់នៅដោះស្រាយនោះទេ បានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែសាកសពជនរងគ្រោះប៉ុណ្ណោះ មិនទាន់នឹងមានក្រុមគ្រួសារ និងសាច់ញ្ញាតិមកទទួលទ្បើយ។

ក្រោយកើតហេតុនេះ សពជនរងគ្រោះ ត្រូវបានដឹកយកទៅតម្កល់ជាបណ្តោះអាសន្ននៅវត្តទួល ដើម្បីរង់ចាំសាច់ញ្ញាតិមកទទួលយក ទៅធ្វើបុណ្យ តាមប្រពៃណី៕

មតិយោបល់