ព័ត៌មានសិល្បៈ និងកម្សាន្ត

តួសម្ដែងក្នុងរឿង”ព្រលឹងល្បុកក្កតោ”បារម្ភរឿងកូវីដ១៩ បង្កការប៉ះពាល់កាលបរិច្ឆេទបញ្ចាំង

ក្នុងវេទិកាសន្និសីទកាសែត អមដោយការការដាក់បញ្ចាំងភាពយន្តជូនឲ្យភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានបានទស្សនាមុន កាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២០ តារាសម្ដែង និង ផលិតកររឿង “វិញ្ញាណល្បុក្កតោ” បានសម្ដែងការបារម្ភ នៅពេលបញ្ហាភ័យបារម្ភរឿងវីរុសកូវីដ១៩ ថាអាចនឹងធ្វើឲ្យប៉ះពាល់ដល់កាលបរិច្ឆេទដាក់បញ្ចាំងស្នាដៃមួយនេះ បើទោះជានៅសល់ដល់ជាង១ខែទៀត។

លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ដែលជាតំឡើងភាពយន្តនេះ បានថ្លែងបញ្ជាក់ថា តាមគម្រោងភាពយន្តរឿង”វិញ្ញាល្បុក្កតោ” នឹងដាក់បញ្ចាំងគ្រប់រោង នៅថ្ងៃទី៣០ មេសា ក្រោយចូលឆ្នាំខ្មែរ ប៉ុន្តែលោកកំពុងបារម្ភខ្លាចការភ័យខ្លាចពីជំងឺកូវីត នៅតែបង្កការប៉ះពាល់ ហើយបង្ខំឲ្យផលិតករ និង រោងកុនត្រូវតែលើកពេល។ លោកថាផលិតករ ជាពិសេសគឺរូបលោកផ្ទាល់ បានត្រៀមរួចហើយ ថានឹងលើកពេលប្រសិនបើមានការប៉ះពាល់កើតឡើង។ លោកបន្តថា នេះជាភាពយន្តដែលមានកូនសិស្ស និង អ្នកជំនាញផ្នែកក្បាច់គុនល្បុក្កតោរហូតដល់រាប់រយនាក់ចូលសម្ដែង ដោយប្លង់ភាគច្រើនក៏ស្ដែងបង្ហាញពីក្បាច់គុនដ៏រស់រវើក។ លោកចាត់ទុកថាភាពយន្តនេះនឹងក្លាយជាកម្រងឯកសារមួយសម្រាប់ចែកចាយដល់ក្មេងជំនាន់ក្រោយ និងក៏ជាស្នាដៃដែលកាន់តែធ្វើឲ្យមានការទទួលស្គាល់ចំពោះក្បាច់គុននេះរបស់ខ្មែរផងដែរ។ លោកថាភាពយន្តនេះ មិនចង់មានការលើកពេលដាក់បញ្ចាំងទេ ប៉ុន្តែក៏មិនអាចដាក់បញ្ចាំងក្នុងស្ថានភាពមិនអំណោយផលបានដែរ។ លោកថាបើគ្មានការប្រែប្រួលទេ គឺការដាក់បញ្ចាំងនៅថ្ងៃទី៣០ មេសា ក្រោយចូលឆ្នាំ។ តារាសម្ដែងភាគច្រើន ដែលបានចូលរួមនៅក្នុងថ្ងៃនោះ ក៏បង្ហាញអារម្មណ៍ខ្លាចជំងឺកូវីត១៩ មិនអំណោយផលសម្រាប់ការដាក់បញ្ចាំងលក់សំបុត្រជាផ្លូវការនៅថ្ងៃទី៣០ មេសា នោះដែរ ខណៈដែលតារាសម្ដែងម្នាក់ៗ ចង់ឲ្យរឿងនេះឆាប់បញ្ចាំង ដើម្បីបានផ្ទៃក្នុងវិស័យភាពយន្ត។

លោក តឹក ង៉ុយ ហៅស្ដេចនំដូណាត់ ដែលជាអ្នកបោះទុនផលិត បានអះអាងថាលោកពិតជាមោទនភាពនឹងភាពយន្តនេះយ៉ាងខ្លាំង ទើបលោករៀបចំឲ្យមានការដាក់បញ្ចូលជាលក្ខណៈបង្ហាញជូនដល់ភ្ញៀវកិត្តិយសមួយចំនួនជាមុន មិនការដាក់បញ្ចាំងលក់សំបុត្រនឹងមកដល់នៅជាងមួយខែទៀត។ លោកគម្រោងយកភាពយន្តនេះ ទៅបង្អួតលើឆាកអន្តរជាតិ តែក៏ទាមទារឲ្យមានការគាំទ្រនៅក្នុងស្រុកជាមុនសិន ដើម្បីបានដឹងពីភាពខ្លាំងក្លារបស់ក្បាច់គុនខ្មែរ។

នៅក្នុងពិធីនោះ ក៏មានការសួរឆ្លើយលើតួអង្គសំខាន់ៗមួយចំនួនផងដែរ ជាពិសេសតារាសម្ដែង ដែលភាគច្រើនគឺជកូនសិស្សផ្នែកល្បុក្កតោតែម្ដង៕

មតិយោបល់