កាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២០ តារាសម្ដែងកញ្ញា ម៉ាក់សែន សូនីតា និង លោក ប៉ុល វីបូ ដែលជាផលិតករ បានរៀបមង្គលការយ៉ាងអធឹកអធមរហូតដល់១០០តុ នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សុខាភ្នំពេញ។ បើទោះជាពិធីនេះ គេឃើញសល់តុជាច្រើន ប៉ុន្តែបរិយាកាសនៃពិធីនៅតែសប្បាយ ខណៈដែលកូនក្រមុំប្រកាសថា មិនចោលសិល្បៈទេ ទោះរៀបការរួច។
នៅក្នុងពិធីនោះ ម៉ាក់សែន សូនីតា តែងខ្លួនយ៉ាងស្រស់ស្អាតតែម្ដង នៅចំពោះមុខសិល្បករ ដែលមានវត្តមានកុះករនៅក្នុងពិធី។ ក្នុងឈុតរ៉ូបកូនក្រមុំតម្លៃជាង១ពាន់ដុល្លារ កញ្ញាស្រស់ស្អាតមិនធម្មតានោះទេ ជាមួយនឹងទឹកមុខឡើងខ្យូត ហើយទាក់ទាញ។ អ្នកនាងបានប្រកាសថា អ្នកនាងមិនបោះបង់សិល្បៈនោះទេ បើទោះជាអ្នកនាង រៀបការមានស្វាមីហើយ ហើយអាចរវល់ច្រើននឹងជំនួញផ្ទាល់ខួន។
វត្តមានសិល្បករដែលបង្ហាញខ្លួននៅក្នុងពិធីនោះ បើទោះមិនណែនតាន់តាប់នៅក្នុងពិធី តែក៏ធ្វើអោយពិធី អធឹកអធមផងដែរ ជាមួយការលេងខ្លួនស្អាតៗ។ ពិធីនោះ ត្រូវបានគេបង្ហើបថា ចំណាយអស់ប្រមាណជា១០ម៉ឺនដុល្លារ ដោយដេគ័រនៅក្នុងពិធីទាំងមូល គឺប្រណិតរោងតាំងពីច្រកចូលរហូតដល់ខាងក្នុងពិធីតែម្ដង៕
មតិយោបល់