ព័ត៌មានសិល្បៈ និងកម្សាន្ត

មកដល់ពេលនេះ! ជីវិតតារាសម្តែងជើងចាស់ កែវ ពេជ្រពិសី យ៉ាងណាហើយ?

ទស្សនិកជន ដែលស្រឡាញ់ការគាំទ្រ ការសម្តែង របស់ តារាធ្លាប់ល្បីល្បាញ កែវ ពេជ្រពិសី សុទ្ឋតែហួសចិត្ត និងស្តាយដែលនាង មិនប្រឹងចាប់ឱកាសចូលអុកឡុកសិល្បៈជាថ្មីអោយពេញដៃ។ បើសិនជានាងព្រមទទួលនោះ ការងារ និងរត់មកវិញណែនដៃ បានសន្សំប្រាក់ចំណូលឡើងវិញ មិនខានព្រោះ នាងមានទេពកោសល្យសម្តែងល្អ ចេញពីធម្មជាតិ ដែលមិនពិបាកទប់។

មកទល់ពេលនេះ កែវ ពេជ្រពិសី ទទួលបានកូន១ជាចំណងដៃ ក្រោយបានភ្ជាប់ពាក្យជាមួយគូដណ្តឹង មកពីនាយសមុទ្រ។ អ្នកនាងបានប្រើជីវិតឯកជន នៅជាមួយគូគាប់ច្រើនជាងបង្ហាញមុខ តាមកញ្ចក់ទូរទស្សន៍ ឬតាមកម្មវិធី ជប់លៀងសិល្បករផ្សេងៗ។ ប្រសិនបើ អ្នកនាងវិលមកសម្តែងវិញ នោះកាន់តែទប់ ប្រជាប្រិយភាព អោយល្បីបន្តទៀតមិនខាន។ ខុសពីតារាចាស់ៗមុន រមែងបន្តការងារសិល្បៈ មិនអោយបាត់មុខ បាត់ឱកាស វាយឡុកទីផ្សារនោះឡើយ។

កែវ ពេជ្រពិសី បានប្រាប់កន្លងមកថាក្រោយនាងសម្រេចភ្ជាប់ពាក្យ ជាមួយ លោកចៅ សម្បត្តិ កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០ ២០ នោះនាងគ្រោងនឹងរៀបការតាំងពីក្រោយមាន គូដណ្ដឹងភ្លាមៗម្លេះ ដោយ បានកក់កន្លែងនិងសម្ភារៈគេអស់មួយចំនួនទៀតផង តែត្រូវបានរំសាយចោលវិញ ដោយសារតែកូវីដមិនស្ងាត់ នេះទើបខាត ទាំង លុយដែលកក់នោះទៀតផង។ដោយគិតថាឥឡូវនាងមានអាយុកាន់តែច្រើនដែរហើយខ្លាចថ្ងៃក្រោយពិបាកយកកូន ម្យាង ទៀតមិនដឹងថាពេលណាទើបចប់កូវីដនោះនាងក៍សម្រេចចិត្តចុះអេតាស៊ីវិលជាមួយស្វាមីហើយយកកូនតែម្ដង។

 

មតិយោបល់