ព័ត៌មានសិល្បៈ និងកម្សាន្ត

សុភ័ក្រ កុសុម៉ា ធ្វើដល់ម្លឹង ដើម្បីបុរសម្នាក់!..

នៅក្នុងពិធីខួបកំណើតតារាចម្រៀង លោក ឃុន វុត្ថា គេកត់សម្គាល់ថាតារាចម្រៀង និងជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា ត្រូវគេចាប់អារម្មណ៍តាំងពីជំហ៊ានមកដល់ខាងមុខហាងតែម្ដង ដោយសារតែគេឃើញនាងច្រេមច្រុមមិនចូលទៅក្នុងពិធីនោះទេ ក្នុងពេលដែលគេឃើញនាងនៅគិតគូលុយកាក់ជាមួយអ្នករត់ម៉ូតូឌុបមិនទាន់ដាច់ស្រេច នៅកៀនរថយន្តមួយមុខហាង មិនខុសពីតារាល្បីម្នាក់ ដែលជិះម៉ូតូឌុបមកកាន់ពិធី ហើយមិនចង់ឲ្យគេឃើញ។ ម្នាក់ៗនាំគ្នាច្រឡំថាកញ្ញា ជិះម៉ូតូឌុបមកខួបលោកឃុន វុត្ថា គ្រប់គ្នា ខណ:ដែលរូបភាពដែលគេប្រមាញ់បាននឹងអ្នកម៉ូតូឌុប ក៏ក្លាយជារូបភាពគួរឲ្យអស់សំណើចក្រោយពេលជជីកសួរ។

សុភ័ក្រ កុសុម៉ា និយាយថា នាងមិនបានជិះម៉ូតូឌុបមកក្នុងពិធីខួបកំណើតរបស់លោកឃុន វុត្ថា នោះទេ ប៉ុន្តែបណ្ដាលមកពីនាងមានបំណងពញាក់អារម្មណ៍ម្ចាស់ពិធី ទើបនាងទាក់ទងកុម្ម៉ង់នំមួយ ហើយឲ្យម៉ូតូយកមកឲ្យនាងដល់កន្លែងពិធី។
គាប់ជួនជានាងនៅច្រេមច្រុមក្នុងការដកហូតលុយឲ្យអ្នកម៉ូតូឌុប ហើយលិបលៗ នៅក្បែររថយន្តមួយផង ទើបមានអ្នកបាញ់ភ្នែកមកមើលនាងខ្លាំង រហូតដល់ក្រុមអ្នកកាសែត ក៏ឈានដល់ការប្រមាញ់សកម្មភាពរបស់នាង។

នាងថាមកដល់ពិធី នាងជិះរថយន្តផ្ទាល់ខ្លួនគឺ Highlander ពណ៌ស ទេ តែដោយអ្នកម៉ូតូឌុបដែលយកនំខួបឲ្យនាងពិបាករករថយន្តរបស់នាងដែលចតទីឆ្ងាយ ទើបនាងសម្រេចមកជួបទទួលនំនៅក្បែរៗខាងមុខហាង ហើយលិបលៗ ព្រោះតែមិនចង់ឲ្យម្ចាស់ពិធីបានឃើញ ។ នាងថារូបថតដែលគេប្រមាញ់នាងបាន ពិតជាសកម្មភាពនាងយកឲ្យលុយម៉ូតូឌុប តែ មិនមែននាងជិះម៉ូតូឌុបមកពិធីដូចការយល់ច្រឡំទេ គឺដោយសារតែមកទទួលនំ ដើម្បីពញាក់អារម្មណ៍ លោក ឃុន វុត្ថា ប៉ុណ្ណោះ។

យ៉ាងណាមិញ នាងនៅតែធ្វើឲ្យអ្នកចូលរួមមានការចាប់អារម្មណ៍ ដោយសារតែនាងបានបង្ហាញសកម្មភាពលិបលៗ ដូចគ្នានឹងតារាជិះម៉ូតូឌុបមកពិធី ដោយមិនចង់ឲ្យគេដឹងហើយ ក៏បានចាប់ថើបលោក ឃុន វុត្ថា នៅចំពោះមុខភ្ញៀវកិត្តិយសពេលមកដល់ និងបានកាន់នំធ្វើខួបពញាក់អារម្មណ៍ឲ្យលោកឃុន វុត្ថា ធ្វើឲ្យគេមើលឃើញពីការយកចិត្តទុកដាក់របស់នាងយ៉ាងចម្លែកចំពោះលោក ក្នុងពេលដែលលោកឃុន វុត្ថា បានបង្ហាញមុខគូស្នេហ៍នៅក្នុងពិធីនោះរួចទៅហើយ៕

មតិយោបល់