ព័ត៌មានសិល្បៈ និងកម្សាន្ត

មុន្នី ពិសី ចង់ដណ្តើមតំណែង ដេននី ក្វាន់ មិនខ្លាចដំបងក្រសួងវប្បធម៌

ថៃៈ ទំនង​ដូចជា​ចង់ដណ្តើម​ដេននី ក្វាន់ ជា​តួសិចស៊ី កញ្ញា ​មុន្នី ពិសី បានបញ្ចេញរូបសិចស៊ីស្លៀកឈុត ប៊ីគីនី ជាច្រើនសន្លឹក ហាក់មិនខ្លា​ចដំបង​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។​
ថ្មីៗ នេះ ដែរ កញ្ញា ​មុន្នី ពិសី បានបញ្ចេញរូប​ស្រាវស្រើបដល់​អារម្មណ៍ប្រុសៗ ដោយស្លៀកឈុតប៊ីគីនី ហាក់មិនខ្លាច​ចំណត់ការ​ និងសេចក្តីព្រមាន ដែលក្រសួងវប្បធម៌ ធ្លាប់បានចេញការហាមប្រាម ទៅលើតារាសម្តែង​ជាច្រើនរូប ជាពិសេស​នោះព្រឹត្តិការណ៍ថ្មីៗ ដែលបានព្រមានដល់ ដេននី ក្វាន់​។​
កញ្ញា ​មុន្នី ពិសី បញ្ចេញរូបយ៉ាងដូច្នោះ ត្រូវបានគេលើកមក​ដាក់លើតុ បញ្ជាក់ថា វាគ្រាន់តែ​ជារឿង​នាងចង់ល្បីឈ្មោះ ឲ្យកាន់តែខ្លាំង បន្ទាប់ពី​ចូលក្នុងរង្វង់សិល្បៈរាប់ឆ្នាំ បែរជា​មិសូវបានទទួលបានការគាំទ្រ​ក្រាស់ក្រែល ។​
យ៉ាងណាមិញ ការបញ្ចេញរូបសិចស៊ីនេះ នាង​អាចនឹង​ឆក់យកតំណែង របស់ ដេននី ក្វាន់ ដែល​ធ្លាប់ទទួលដំបង ពីក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ។​
បើតាមសម្តី របស់ លោក ថៃ នរៈសត្យា ដែលធ្លាប់ហៅដេននី ក្វាន់ ទៅ​កោសជប់ឲ្យបាត់ជំងឺស្រាវស្រាញ នៅក្រសួងវប្បធម៌នោះ លោក បានលើកឡើងថា តារាៗ ជាមនុស្សសាធារណៈបុគ្គល ធ្វើអ្វី​ឲ្យគិតដល់វប្បធម៌ ទំនៀមទំលាប់របស់ជាតិ ៕

Money Pisey (1)Money Pisey (2)Money Pisey (3)Money Pisey (4)Money Pisey (5)Money Pisey (6)Money Pisey (7)

មតិយោបល់