ព័ត៌មានអន្តរជាតិ

រថយន្តក្រុងបុករថយន្តកុងទីន័រ ស្លាប់ និងរបួស៤២នាក់

ប៉ាគីស្ថាន: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Urdu រាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស១២នាក់ បានស្លាប់ និង ៣០នាក់ផ្សេងទៀតរងរបួស ពេលរថយន្តក្រុងដឹងអ្នកដំណើរមួយគ្រឿង បានបុកជាមួយនឹងរថយន្តកុងទីន័រ នៅក្នុងស្រុក Jamshoro ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃអង្គារនេះ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០២ ខែសីហានេះ។

ទូរទស្សន៍ Samaa បាននិយាយថា អ្នកបើកបរ រថយន្តក្រុងដឹកអ្នកដំណើរ ៥០នាក់ បានបាត់បង់ការគ្រប់គ្រង ហើយជ្រុលទៅបុកកុងទីន័រមួយគ្រឿង ធ្វើដំណើរបញ្ច្រាសទិសគ្នានៅក្នុងតំបន់ Pataro នៃស្រុកJamshoro ខេត្ត Sindh ភាគខាងត្បូងនៃប្រទេស។

សូមជម្រាបថា ក្នុងចំណោមអ្នករងរបួស មានស្ត្រី កុមារ និងអ្នកបើកបរ ហើយពួកគេត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយក្នុងនោះមាន ៧នាក់រង់របួសធ្ងន់ធ្ងរ៕

331020_84923990

មតិយោបល់