ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកម្ម Z ធ្លាយរឿងមិនបើកលុយឲ្យក្រុមការងារ

នៅព្រឹកថ្ងៃទី៤ សីហា នេះ អតីតអ្នកនិពន្ធ និងក្រុមការងាររបស់ផលិត Z Entertainment ជាច្រើនរូបបានចេញមុខតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់ផលិតកម្មនេះ ដោះស្រាយរឿងមិនបើកប្រាក់ឲ្យពួកគេ បន្ទាប់ពីពួកគេបានថតរឿង «ល្បុក្កតោចម្លែក» និងរឿង«អមត:» ឲ្យចប់សព្វគ្រប់។ រឿងមួយគឺរឿង «ល្បុក្កតោចម្លែក ត្រូវគេឃើញដាក់បញ្ចាំងតាមរោង និងបានទម្លាក់ផ្លាកច្រើនខែមកហើយ ខណ:រឿង «អមត:»ទើបនឹងបានប្រកាសដាក់បញ្ចាំងនៅតាមរោងនាពេលនេះ ទើបការតវ៉ារបស់ក្រុមការងារចាស់នៅផលិតកម្មZ ធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើល ដោយសារតែ លោក លៀង ខេងហេង ដែលជាម្ចាស់ផលិតកម្មខ្មែរសញ្ជាតិអាមេរិក រមែងប្រកាសថាខ្លួនចំណាយច្រើនម៉ឺនដុល្លារផលិតរឿងទាំងពីរខាងលើ។

លោកសាន សេកសុខុម ជាអតីតអ្នកនិពន្ធប្រចាំផលិតកម្ម Z និងជាផលិតរឿងទាំងពីរខាងលើបានអះអាងថា លោកលៀង ខេងហេង ថៅកែផលិតកម្មនេះ បានគេចវេសមិនផ្ដល់ប្រាក់ដល់បុគ្គលិកអស់រយ:ពេលច្រើនមកហើយ ដោយមិនព្រមឲ្យតាំងពីរឿង«ល្បក្កតោចម្លែក» និងរឿង«អមត:» ថតមិនទាន់ចប់ រហូតដល់ចប់អស់ហើយ មកទល់នឹងពេលនេះក៏នៅតែមិនព្រមដោះស្រាយ។ លោកថាក្រុមការងារដែលចេញមុខតវ៉ានេះ បានទុកពេលឲ្យម្ចាស់ផលិតកម្មច្រើនខែមកហើយ ប៉ុន្តែមកពីគ្មានដំណោះស្រាយទើបសម្រេចចិត្តមកលើកបដា ដើម្បីឲ្យម្ចាស់ផលិតកម្ម Z ចេញមុខទទួលខុសត្រូវ។ លោកថាម្នាក់ៗត្រូវបានលោក លៀង ខេងហេង ជំពាក់ប្រាក់ការងារមិនក្រោម១ពាន់ដុល្លារនោះទេ ហើយអ្វីដែលពួកលោកចេញមុខតវ៉ានេះ គឺគ្រាន់តែចង់ឲ្យផលិតកម្មមួយដែលបោះទុនផលិតរឿងនៅស្រុកខ្មែរ ហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយ ដោយមិនគួរបន្តយកលេសបែបនេះឬបែបនោះប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក លៀង ខេងហេង បានប្រាប់ Post News មុននេះបន្តិចថា ចំពោះរឿងអតីតបុគ្គលិករបស់ផលិតកម្ម Z ចេញមុខតវ៉ានោះ លោកសុំមិនធ្វើការបកស្រាយនោះទេ។ លោកថាផលិតកម្មបានឲ្យមនុស្សម្នាក់ផ្សេងជាអ្នកដោះស្រាយ និងជាអ្នកចេញមុខជំនួសក្នុងការបកស្រាយ ប៉ុន្តែលោកមិនបានបញ្ជាក់ថាបុគ្គលនោះគឺជាមេធាវី ឬជាអ្នកណាឡើយ។ លោកនិយាយថា«រឿងនឹងខ្ញុំសុំអត់និយាយ ព្រោះខ្ញុំមានអ្នកត្រូវនិយាយជំនួសហើយ ចាំមើលខ្ញុំផ្ញើលេខ(ទូរស័ព្ទ)ឲ្យ»។ យ៉ាងណាក៏ដោយក្រោយការសន្យារ លោក លៀង ខេងហេង មិនឃើញផ្ញើលេខទូរស័ព្ទឲ្យដូចការសន្យាឡើយ ខណ:ដែលខលទៅក្រោយៗក៏មិនលើកឆ្លើយ៕

photo_2016-08-04_09-22-32

photo_2016-08-04_09-22-33

photo_2016-08-04_09-22-34

photo_2016-08-04_09-22-35 (2)

photo_2016-08-04_09-22-35

photo_2016-08-04_09-22-36

photo_2016-08-04_09-22-37

photo_2016-08-04_09-22-38

photo_2016-08-04_09-22-39

photo_2016-08-04_09-22-31

photo_2016-08-04_09-23-53

មតិយោបល់