អង់គ្លេសៈក្មេងប្រុសម្នាក់បានធ្លាក់ពីលើផ្សារទំនើប ពេលកំពុងដើរទិញអីវ៉ាន់ជាមួយម្តាយនៅក្នុងផ្សារទំនើបមួយ ប៉ុន្តែសំណាងល្អមិនបាត់បង់ជីវិត។
ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់បានដើរទិញអីវ៉ាន់ជាមួយម្តាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតាមយន្តហោះ ក្រោយពេលធ្លាក់ចុះពីលើផ្សាទំនើប Sainsbury ក្រុង Kent ទីក្រុង ឡុងដ៏ រងរបួសខ្នង និង ក និងស្មាយ៉ាងធ្ងន់ធ្ងរ។ហេតុការណ៍គួរឲ្យរន្ធត់នេះកើតឡើងនៅម៉ោង ៥និង ៣០នាទីល្ងាច (ម៉ោងក្នុងស្រុក)។
ជំនួយការវេជ្ជបណ្ឌិតព្យាយាមជួយក្មេងនៅនឹងកន្លែងកើតហេតុ មុនពេលយន្តហោះសង្គ្រោះមកយកក្មេងទៅ មន្ទីរពេទ្យ Kings College Hospital ក្នុងទីក្រុងឡុងដ៏។ គ្រូពេទ្យបាននិយាយថា ក្មេងប្រុសមានរបួសធ្ងន់ធ្ងរ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតទេ។ យ៉ាងណាក៏ដោយតាមប្រភព គេមិនបានប្រាប់ថាក្មេងធ្លាក់មកពីជាន់ណានោះមកទេ៕
មតិយោបល់