ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្តាយ kim kardashian បាក់ដៃខណៈបើក Rolls-Royce បុកព្រុស

អាម៉េរិក: យោងតាមគេហទំព័រ TMZ បានចុះផ្សាយ​នៅថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៦ ឲ្យដឹងថា ពិធីការិនី KRIS JENNER ដែលត្រូវជាម្តា​យ តារាស្រីសិចស៊ី kim kardashian បានជួបនូវគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាក់កដៃ ដែលហេតុការណ៍នេះ កើតឡើងនៅក្បែរផ្ទះរបស់នាង នៅ ក្រុង​ Calabasas រដ្ឋ​ California សហរដ្ឋ​អាម៉េរិក​។​

ប្រភពខាងលើបានបន្តថា KRIS JENNER បានបើករថយន្ត Rolls-Royce របស់នាង តម្លៃ ២៥​ម៉ឺនដុល្លារ​ទើបតែទិញ បានមួយសប្តាហ៍ មកដល់ចំណុចផ្លូវ ១០១ ក្បែរ​គេហដ្ឋាន ក៏មានរថយន្តព្រុស បើកឆ្លងកាត់ពីមុខ រថយន្តលោកស្រី ដើម្បីឆ្លងទៅកាន់ផ្លូវខាងលើ ដែលជាផ្លូវ​ភ្លើងខៀវ អទិភាពរបស់លោកស្រី នោះ ៕​

Kim

មតិយោបល់