មនុស្សយើងគ្រប់រូប ត្រូវការដកដង្ហើមស្រូបយកអុកស៊ីសែនគ្រប់គ្រាន់ ដើម្បីរស់។ ប៉ុន្តែប្រសិនខ្វះអុកស៊ីសែននៅក្នុងខ្យល់វិញនោះ អ្នកនឹងទទួលរងពីជំងឺសួត ព្រមទាំងមានអារម្មណ៍ថប់ៗស្ទើរតែផុតដង្ហើមជាមិនខាន។
រាងកាយរបស់យើង មានសមត្ថភាពពីធម្មជាតិអាចដកដង្ហើមស្រូបយកអុកស៊ីសែន ដោយមិនបាច់ខំប្រឹង ឬជំនួយអ្វីឡើយ។ តែបើអ្នកអាចជួយឲ្យរាងកាយដកដង្ហើមបានស្រួល សុខភាពរបស់អ្នកក៏កាន់តែល្អប្រសើរឡើងដែរ។
១. រកកន្លែងដែលមានខ្យល់អាកាសល្អ ទើបសម្បូរអុកស៊ីសែន ជាពិសេសត្រូវជៀសវាងតំបន់ដែលមានខ្យល់ចេញចូលតិច។
២. រាល់ពេលដែលអ្នកធ្វើការដកដង្ហើម សូមព្យាយាមដកដង្ហើមយឺតៗ ហើយស្រូបចូលឲ្យជ្រៅៗ។ ធ្វើបែបនេះ អ្នកអាចបង្កើនសមត្ថភាពរាងកាយក្នុងការចាប់យកអុកស៊ីសែនពីជុំវិញខ្លួនបានកាន់តែច្រើន។
៣. អង្គុយឲ្យត្រង់ខ្លួនពេលដែលអ្នកដកដង្ហើម ព្រោះវាអនុញ្ញាតឲ្យសួតរបស់អ្នកស្រូបយកអុកស៊ីសែនកាន់តែមានប្រសិទ្ធិភាព។
៤. អនុវត្តលំហាត់ប្រាណរៀងរាល់ថ្ងៃ ដើម្បីរក្សាសួតរបស់អ្នកឲ្យមានសុខភាពល្អ, បង្កើនចង្វាក់បេះដូង, ចរាចរឈាម និងសមត្ថភាពក្នុងការដកដង្ហើម។
៥. ចាត់វិធានការឲ្យបានត្រឹមត្រូវ ដើម្បីបង្ការជំងឺសួត ជាពិសេសត្រូវឃ្លាតឲ្យឆ្ងាតពីបារី។
៦. របបអាហាររបស់អ្នកត្រូវតែសម្បូរជាតិដែក ព្រោះវាល្អសម្រាប់ឈាម។ មិនតែប៉ុណ្ណោះ អាហារប្រភេទនេះ អាចជួយបន្សាបជាតិពុលចេញពីសួតបាន៕
មតិយោបល់