អាម៉េរិកៈ កាលពីចុងខែកក្កដា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ តារាអាម៉េរិកនាង Paris Hilton បានប្រាប់ដល់គេហទំព័រអេស្ប៉ាញ Diario de Ibiza ថា នាងកំពុងភ័យខ្លាច ដោយនាងអាចជាគោលដៅ របស់ ISIS នឹងចាត់ការ ព្រោះតែនាងល្បី ។
តារាខាងលើបានប្រាប់ Diario de Ibiza ថា «ខ្ញុំតែងតែធ្វើដំណើរពីប្រទេសមួយ ទៅប្រទេសមួយ ផ្សេងទៀត ហើយខ្ញុំជាមនុស្សល្បីល្បាញ ដែលអាចជាគោលដៅ យ៉ាងច្បាស់សម្រាប់ការវាយប្រហារមួយ ហើយនេះជាអ្វីដែល ពេលខ្លះខ្ញុំភ័យ»។
ជាក់ស្តែងដោយ Paris Hilton មានសណ្ឋាគារផ្ទាល់ខ្លួន គឺជាគោលដៅភេរវកម្មជាច្រើនដែលប្រឈម ។
Paris Hilton បានបន្ថែមទៀតថា ជាធម្មតាតារាផ្សេងៗ ចេញទៅក្រៅប្រទេស ក៏មានអ្នកការពារ រហូតដល់ទៅ ១០ នាក់ ប៉ុន្តែសម្រាប់នាងវិញ គឺចេញទៅជាមួយមិត្តភក្តិ ដោយធ្វើយ៉ាងសាមញដូចមនុស្សទូទៅ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់