ព័ត៌មានសុខភាព

ប្រយ័ត្នមហន្តរាយដល់សុខភាព បើអ្នកគេងលើពូកកខ្វក់

បរទេស៖ តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទម្លាប់មិនបានសម្អាតគ្រែ បន្ទាប់ពីភ្ញាក់ពីគេងភាគល្អិតតូចៗរាប់លាននៅក្នុងធូលីដី នឹងចូលទៅក្នុងពូក ហើយអាចបង្កឲ្យមានមហន្តរាយដល់យើងគ្រប់គ្នា។ ភាគល្អិតតូចៗ, មីក្រូទស្សន៍ដែលរស់នៅលើពូក, ភួយ, ខ្នើយ នឹងចិញ្ចឹខ្លួនដោយសារតែកោសិកាស្បែកងាប់ៗ និងសំណើមចេញពីស្បែករបស់យើង ហើយវាអាចបង្កើនកូនចៅយ៉ាងឆាប់រហ័ស។
អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ជាមធ្យមភាគល្អិតតូចៗនៅលើពូករបស់អ្នកមានរហូតដល់ទៅ ១,៥ លាន។

លទ្ធផលនៃការរាត្បាតរបស់ភាគល្អិតទាំងនោះ អាចធ្វើឲ្យអ្នកលេចរោគសញ្ញាដូចជា៖ ភ្នែកក្រហម, អារម្មណ៍រមាស់, គ្រុនផ្តាសាយ, កណ្តាស់, ក្អក់ និងមានបញ្ហាដង្ហើម។ មនុស្សមួយចំនួនដែលមានប្រតិកម្មខ្លាំងជាមួយនឹងធូលីដី អាចមានអាការៈក្រហមរមាស់នៅលើស្បែក, រលាក បន្ទាប់ពីមានការប៉ះពាល់។

ប្រសិនបើអ្នកចង់លុបបំបាត់ការរំខានមួយនេះ អ្នកត្រូវសម្អាតកម្រាលពូកឲ្យបានត្រឹមត្រូវ ពេលក្រោកពីគេង។ ជាពិសេសអ្នកត្រូវបើកបង្អួច ឬទ្វារ ឲ្យមានពន្លឺព្រះអាទិត្យ និងខ្យល់ចេញចូលបានល្អ ដើម្បីសម្ងួតសំណើមចេញពីពូក, ពួយ ឬខ្នើយ។ បោកគត់របស់បប្រើប្រាស់ទាំងនេះឲ្យបានញឹកញាប់ រៀងរាល់ពីរដងក្នុង ១សប្តាហ៍។ បែបនេះ អ្នកនឹងមិនមានការព្រួយបារម្ភអំពើបញ្ហាសុខភាព ដោយសារតែភាគល្អិតចង្រៃទាំងអស់នេះទៀតទេ៕

MILLION-DUST-MITES-MAY-BE

មតិយោបល់