ភ្នំពេញៈ ម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បានផ្ទុះកំហឹង រហូតឈួលដល់ចុងច្រមុះ និងលើកហេតុផលមកបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកខ្លួនថា សូមកុំមើលងាយមនុស្សព្រោះមនុស្សអាចបង្កើតមនុស្សបាន ។
ប៊ុត សីហា បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ថា «ជិវិតមួយនេះដើរដល់កន្លែងនេះវាជាមោទនភាពមួយសម្រាប់ខ្លួនខ្ញុំនិងក្រុមគ្រួសារ សូមកុំមើលងាយមនុស្សព្រោះមនុស្សអាចបង្កើតមនុស្សបាន !! ចរឹកល្អរឺអាក្រក់គង់មានថ្ងៃណាមួយគេហ្នឹងដឹង!! មិនបាច់ខំប្រឹងសម្តែងទេ!! អ្នកដើរផ្លូវអ្នកកុំប៉ះពាល់ខ្ញុំព្រោះខ្ញុំមិនបានទៅប៉ះពាល់រឺរករឿងអ្នកណាទេ!!!» ។
បើទោះបីជាយ៉ាងនេះក្តី គេនៅមិនដឹងថា តារាចម្រៀង ប៊ុត សីហា ខឹងនរណា ឲ្យប្រាកដនោះទេ ទើបខ្ជាក់អារម្មណ៍ ក្នុងចិត្តចេញ រំសាយកំហឹង នៅលើបណ្តាញសង្គមយ៉ាងដូច្នោះ ៕
មតិយោបល់