ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រូពេទ្យស្រុកបវេលម្នាក់ ត្រូវរថយន្តបុកស្លាប់ចោលកូនៗ ៣នាក់ឲ្យនៅកំព្រា

បាត់ដំបងៈ កាលពីវេលាម៉ោង ២២ និង៥០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់កំណាត់ផ្លូវលេខ៥៧បេ ត្រង់ចំណុច មុខសាលាបឋមសិក្សារបវេល១ ភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដ និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

មូលហេតុ៖ រថយន្តបើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ មិនប្រុងប្រយ័ត្ន។

រថយន្តបង្កម៉ាកកូរ៉េ (ហ៊ីយ៉ាន់ដាយ) ពណ៌ស ផ្លាកលេខ ៣A ៩៩៣៦ កំពង់ស្ពឺ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) ធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកហុងដាវេវ សេ១១០ ពណ៌ក្រហម-ខ្មៅ ពាក់ផ្លាកលេខ ១D-៧០៤៦បប បើកបរដោយឈ្មោះ ផេង សុផន ប្រុសអាយុ៥៤ឆ្នាំ មុខរបរ ធ្វើការនៅពេទ្យស្រុកបវេល មានកូន ៣នាក់ ក្នុងបន្ទុក រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ធ្វើដំណើរទិសដីផ្ទុយគ្នា បណ្តាលឲ្យស្លាប់ នៅមណ្ឌលសុខភាពបវេល១ ។

ក្រោយកើតហេតុ មធ្យោបាយទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបវេល ចំណែកសព ប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់