ព័ត៌មានសិល្បៈ និងកម្សាន្ត

Justine​ ​Bieber​ ​ប​ង្កា​ត់​ស្នេ​ហ៍​ថ្មី​ ​ប​ន្ទា​ប់​ពី​បែ​ក​ជា​មួ​យ​នឹ​ង​ ​Selena​ ​Gomez​

យោងតាមប្រភពព័ត៌មាន ថ្មីៗនេះ បានឲ្យដឹងថា តារាចម្រៀង វ័យ ១៨ ឆ្នាំ សញ្ជាតិ កាណាដា Justine Bieber(JB) និងនាង Selena Gomez ស្នេហារបស់គេបានដើរដល់ផ្លូវបំបែកហើយ ។

Bieber និងWizards of Waverly Place បាននិយាយថា ពួកគេបានចំណាយពេលជាច្រើនដើម្បរួមរស់នៅជាមួយនឹងគ្នាដោយមានក្តីសុខជាទីបំផុត។

មូលហេតុនៃការបែកបាក់ចំណងស្នេហាវ័យក្មេងដ៏រឹងមាំនេះដោយសារតែមូលហេតុមួយ គឺពួកគេមិនមានពេលវេលាឲ្យគ្នា ឬអាចនិយាយថា ជាតារាងពេលវេលាដ៏ឆ្កួតៗសម្រាប់ការចែករំលែកឲ្យគ្នា ។ប្រភពដដែលបានបបន្ថែមទៀតថា ស្នេហារបស់តារាចម្រៀងទាំងពីរ បានបែកគ្នាតាំងពី សប្តាហ៍កន្លងទៅម្លេះ។

កាលពីខែកន្លងទៅនេះ តារាចម្រៀង វ័យក្មេង ១៨ ឆ្នាំនេះ បានព្រលយពាក្យថា ពួកគេបានឈានដល់ចុងវីថី ជាពីរហើយ ដោយបង្ហោះរូបថតស ខ្មៅ ដោយមានលក្ខណៈស្រគត់ស្រគុំ ដោយដាក់ចំណងជើងថា “Lingse” ។

កាលពីថ្ងៃទី ៩ ខែ តុលា កន្លងទៅ ប្រភពព័ត៌មានចចាមអារ៉ាមបានចរាចរឲ្យដឹងថា តារាចម្រៀង JB កំពុងបង្កាត់ភ្លើងស្នេហ៍ថ្មីជាមួយនឹង តារាម៉ូដែល Barbara Palvin ខណៈដែលគេជួបគ្នា នៅក្នុងកម្មវិធី Victoria’s Secret Fashion ។

គួរបញ្ជាក់ផងដែរថា Gomez និង JB បានបង្ហាញខ្លួនជាសាធារណៈ ជាមួយនឹងភាពផ្អែមល្អែមរបស់ពួកគេ កាលពីខែ កុម្ភៈ ឆ្នាំ ២០១១ កន្លងទៅ ខណៈដែលពួកគេចូលរួម ក្នុងកម្មវិធី Vanity Fair Oscar ។ជាមួយនឹងគ្នានេះដែរ កាលពីខែ កញ្ញា កន្លងទៅនេះ ពាក្យចចាមអារ៉ាម បានឲ្យដឹងថា ពួកគេបានសាងសង់ផ្ទះរស់នៅជាមួយនឹងគ្នា បន្ទាប់ពីម្តាយរបស់ JB បានបរិយាយថា វាជាការរស់នៅរបស់ពួកគេ ប្រកបដោយភាពអស្ចារ្យ៕

ទស្សនាបទ ‘Beauty and a Beat’ របស់ JB ដូចខាងក្រោម៖

មតិយោបល់