ព័ត៌មានសិល្បៈ និងកម្សាន្ត

Peypey Dy និយាយពីអត្តចរិកតារា Original Song

ភ្នំពេញ: តារាសម្តែង ដែលប្រសូត្រចេញពីបណ្តាញសង្គមហ្វេសប៊ុក លោក Peypey Dy នៅរាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០១៦ នេះ បានបង្ហាញពីចំណាប់​អារម្មណ៍ខ្លួន និយាយបញ្ជិតបញ្ជៀង នៅលើហ្វេសប៊ុកខ្លួន អំពី​អត្តចរិត តារាចម្រៀង Original Song ។​

តារា​ហ្វេសប៊ុក Peypey DY បាន​សរសេរថា សង្កេតឃើញថា Original song មានអ្នកគាំទ្រច្រើនហើយខ្ញុំពិតជាសរសើរគាត់ដែលអាចបង្កើតបទចម្រៀងមួយបទ ដែលពិរោះនិងមានន័យ កាន់តែស្តាប់កាន់តែចូលចិត្តប៉ុន្តែតារាចម្រៀង Original song ខ្លះហាក់ដូចជាមានអំណួត មោទនភាពលើខ្លួនជ្រុល អ្នកខ្លះទើបតែល្បីបានមួយបទ ឬពីរបទ ហើយអ្នកខ្លះវិញ លិចបាត់ជិតមួយទសវត្សហើយ ទើបតែរះវិញបានប៉ុន្មានបទ តែនិយាយពីចរិតគឺថា ជាង Beyoncé Rihanna Taylor Swiffទៀត ។​

តរាដែលពូកែ​ធ្វើ ឃ្លិបវីដេអូ ឲ្យទស្សនិកជន សើច​ចុកពោះ បានបន្តថា អ្នកខ្លះល្បីបានប៉ុន្មានបទ តែឲ្យតែអារឿងដែលពាក់ព័ន្ធនឹងបទចម្រៀង ដូចជាគេ cover គេcopy អីហ្នឹង គឺតែងតែមានវត្តមានរបស់គាត់ហើយ អ្នកចម្រៀងអាចល្បី គឺអាស្រ័យលើបទ តែបើចរិតមិនកើត បទដែលខំច្រៀង ប្រហែលជាទុកស្តាប់តែឯងហើយ នៅមានច្រើនទៀត តែសង្ខេបប៉ុណ្ណឹងសិនចុះ៕​

Peypeydy (1)

Peypeydy (2)

Peypeydy (3)

មតិយោបល់