ភ្នំពេញៈ តារាចម្រៀង អេទ្បិច ច័ន្ទត្រា និង សុគន្ធ នីសា បានវេចបង្វេចទៅកាន់ទឹកដីអ្នកបច្ចេកវិទ្យាលើពិភពលោក ដើម្បីកំដរអារម្មណ៍បងប្អូនខ្មែរ នៅទីនោះ ។
បើតាមប្រភពព័ត៌មានដែលទួលបាន គឺ តារាចម្រៀង អេទ្បិច ច័ន្ទត្រា និង សុគន្ធ នីសា នឹងដឹកដៃគ្នា ទៅកាន់ប្រទេសជប៉ុន ២សប្តាហ៍ ដើម្បីប្រគំតន្ត្រី ជូនបងប្អូនខ្មែរ ។
លោក អេទ្បិច ច័ន្ទត្រា បានសរសេរនៅលើហ្វេសប៊ុកខ្លួន កាលពីព្រឹកមិញថ្ងៃទ១៥ ខែសីហា ឆ្នាំ២០១៦ ឲ្យដឹងថា អរុណសួស្ដីថ្ងៃ ច័ន្ទ ពេលវេលាដើរលឿនណាស់ អត់ទាន់បានជួបមិត្តភ័ក្តអស់ផង ឥទ្បូវត្រូវចេញទៅសម្ដែងនៅប្រទេស ជប៉ុន នៅថ្ងៃទី ១៨ ខែ ៨ ឆ្នាំ ២០១៦ ជួបគ្នាឆាប់ៗ បងប្អូនខ្មែរដែលរស់នៅប្រទេសជប៉ុន នឹកខ្លាំងណាស់ សូមអោយសំណាងល្អចូលមានដល់លោកអ្នកគ្រប់គ្នា។
បញ្ជាក់ផងដែរថា តារាចម្រៀង អេទ្បិច ច័ន្ទត្រា បានចាកចេញពីអូស្ត្រាលី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ និងមកដល់កម្ពុជា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ៕
មតិយោបល់