ព័ត៌មានសិល្បៈ និងកម្សាន្ត

ចន ស៊ីណា ចង់ធ្វើការងារនៅស្ថាប័នព័ត៌មាន បន្ថែមលើអាជីពកីឡាកាស

កីឡាកាសដ៏ល្បីល្បាញ លោក ចន ស៊ីណា (John Cena) ក្នុងព្រឹត្តិការណ៍ Live With Kelly បានអះអាងថា គាត់នឹងជូននូវអ្វីដែលថ្មី មកបង្ហាញជូនទស្សនិកជន ។ នេះបើយោងតាម lollipop ចុះផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ។
អ្នកកីឡាកាសវ័យ ៣៩ឆ្នាំ គឺជាភ្ញៀវកិត្តិយស កម្មវិធីពេលព្រឹករបស់ Kelly Ripa ដោយកីឡាកររូបនេះ បានឲ្យដឹងថា គាត់អាចនឹងអង្គុយនិយាយព័ត៌មាន ជាមួយនឹង អតីតកីឡាករបាល់បោះ ដែលបានចូលរួមក្នុងកម្មវិធី Good Morning America របស់ ABC ។ ចន ស៊ីណា បានបន្ថែមថា គាត់នឹងយកការងារនេះ ដាក់ជាចំណែកមួយនៅក្នុងបេះដូង ហើយឡើងសង្វៀន នៅពេលយប់។
ចន ស៊ីណា កន្លងមកធ្លាប់បានសម្តែងភាពយន្ត ‘Trainwreck’, ‘Sisters’ ‘Daddy’s Home’ និងជាកីឡាកាសដំបូង ទទួលបានពានរង្វាន់ 2016 ESPY Awards ។
ទោះបីជាយ៉ាងនេះក្តី ចន ស៊ីណា មិនមានគម្រោងចាកចេញពី ក្របខណ្ឌកីឡាកាស WWE នោះទេ។
ចន ស៊ីណា បាននិយាយថា ខ្ញុំគ្មានគម្រោងនឹងចាកចេញពី ពិភពកីឡាកាសនោះទេ ព្រោះថាមាន ១៨០ ប្រទេស ដែលមើលឃើញខ្ញុំ និងមាន ៦៥០ លានផ្ទះ ក៏មើកមកខ្ញុំដែរ ៕

JC_0

មតិយោបល់