ភ្នំពេញៈ តារាចម្រៀង រិន សាវ៉េត បានធ្វើការរិះគន់ចំៗ ទៅកាន់ ម្ចាស់បទ «ទីនេះមានមនុស្សខូចចិត្ត» បន្ទាប់ពីម្ចាស់បទនេះ ចេញមុខនិយាយរឿងគេយកបទខ្លួន ទៅធ្វើអាជីវកម្មនោះ ។
តាមរយៈវីដេអូឃ្លិបមួយ ដែលចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ម្ចាស់បទ «ទីនេះមានមនុស្សខូចចិត្ត» បាននិយាយថា សម្រាប់អ្នកដែលយកបទនាង ទៅចែកចាយបន្ត ត្រូវមានសិទ្ធិអនុញ្ញាតពីនាង ពីប្រូយូស័រ របស់នាង ព្រោះបទ Original Song ធ្វើមួយបទៗ វាមិនស្រួលនោះទេ ហើយចាំតែយកបទពីពួកនាង ទៅ រួច រកលុយតាមយូធូប ឬអ្វីផ្សេងៗ ពួកគាត់កំពុងកេងប្រវ័ញ្ចលើញើសឈាម របស់ពួកនាង ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ តារាចម្រៀង រិន សាវ៉េត បានចេញសារនៅលើគណនីហ្វេសប៊ុកខ្លួន រិះគន់ថា «ចុះបើយើងចេះហើយ អញ្ចើញទៅពឹងគេធ្វើអី ? ឯកភាពថា ប្អូនស្រីមានបទ ទំនុកច្រៀង និងបទភ្លេងថ្មី តែកុំអំនួតខ្លាំងពេក ហើយរៀនច្រៀងពាក្យខ្មែរឲ្យបានច្បាស់ផង …» ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=s8WsYbNHbYQ&feature=youtu.be
មតិយោបល់