ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង២ និង៤០ នាទីរសៀល អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅប.ត១២៥ ដែលបណ្តាលឲ្យដាច់ ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតនៅផ្លូវលេខ២៩១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរទូរតង់ស្យុងមធ្យម(MV) ក្នុងបន្ទប់ភ្លើង។ អតិថិជននឹងមាន ចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅម៉ោង ៥ ល្ងាច។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជា ព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕
មតិយោបល់