ព័ត៌មានសិល្បៈ និងកម្សាន្ត

សាវិន ហ្វីលីព៖ ឆ្នាំនេះជាឆ្នាំ ដ៏អាក្រក់សម្រាប់តារាកម្ពុជា

ភ្នំពេញ: តារាសម្តែង សាវិន ហ្វីលីព បានអះអាងប្រាប់ Post News នៅរសៀលថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ ឲ្យដឹងថា ឆ្នាំនេះ លោកអាចនិយាយបានថា ជា​ឆ្នាំដ៏អាក្រក់ បំផុត​សម្រាប់​តារាកម្ពុជា ។​

នៅក្នុងឆ្នាំ​២០១៦ នេះ គេសង្កេត​ឃើញថា មានតារាជាច្រើន ដែលបានជួប​បញ្ហាជំងឺ គ្រោះថ្នាក់ចរាចរណ៍ រហូតដល់​មាន​តារា​ល្បី​ៗ ជាច្រើន​ស្លាប់ ដោយក្នុងនោះមាន កវីនិពន្ធ លោក គង្គ ប៊ុន​ឈឿន ស្លាប់ តារាសម្តែង​ជើងចាស់ ឈុន ណារីស្លាប់ ក្មួយប្រុស​បង្កើត​តារាកំប្លែង ណយ សំណាង ស្លាប់ ។ ដោយឡែកសម្រាប់តារាៗ ដែលមានបញ្ហា​ជំងឺ មាន ព្រះកាយចន្ទ រៀម ច័ន្ទបរមី លោក សាវិន​ ហ្វីលីព លោក សង់ស៊ីស និង យប់មិញនេះ សឿ​ន វី​តា​ គ្រោះថ្នាក់ចរាចរណ៍ ហើយអ្វីដែលកាន់តែ​ចង្រៃ​ថែមទៀតនោះ គឺ មានជន​អនាថាម្នាក់ ចង់ករសម្លាប់ខ្លួន នៅក្រសួងវប្បធម៌ និង​វិចិត្រសិល្ប: ។

ទាំងនេះ គេមិនាន់បានរាប់បញ្ចូល នូវរឿង ដ៏កក្រើកធំបំផុត​ក្នុងឆ្នាំ​២០១៦ នោះគឺ ការ​ធ្លាយ​រូបស្រាត របស់ តារាចម្រៀង វ៉ាន់នីឡា នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ។​

លោក សាវិន ហ្វីលីព ថា «ចំពោះខ្ញុំ ខ្ញុំគិតថាឆ្នាំនេះជាឆ្នាំដ៏អាក្រក់បំផុត សម្រាប់​តារានៅកម្ពុជាយើង​» ។​
ទន្ទឹមជាមួយនឹងការអះអាងនេះ លោក សាវិន ហ្វីលីព បាន​ធ្វើការសំណូមពរ ទៅកាន់ សមាគមសិល្ប: ឬក៏សហការជាមួយ ក្រសួងវប្បធម៌ និង​វិចិត្រសិល្ប: គួរតែធ្វើពិធីរំដោះគ្រោះមួយទៅ ដើម្បី​ឲ្យសុខសប្បាយទាំង​អស់គ្នា ៕​

Savin Philip (1)

Savin Philip (2)

មតិយោបល់