ភ្នំពេញៈ សម្រាប់ថ្ងៃទី១ នៃកម្មវិធីប្រឡងបាក់ឌុប ឆ្នាំ២០១៦ នេះ គេសង្កេតឃើញ មានតារាស្រីល្បីៗ ២ដួង បានបង្ហាញទឹកចិត្តរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក ជូនពរ ដល់ប្អូនៗ ដែលកំពុងដុតដៃដុតជើង ដើម្បីសម្រេចបំណង ក្នុងតំណាក់កាលទី១ នៃការចាប់ផ្តើម ក្នុងជីវិត។
តារាស្រីដែលបង្ហាញទឹកចិត្តរបស់ខ្លួន លើបណ្តាញសង្គមហ្វេសប៊ុកមាន ឱក សុគន្ធកញ្ញា និង ថន លក្ខិណា ។ ធាតុពិត នៅមានតារាប្រុសស្រី ជាច្រើនទៀត ដែលបង្ហាញទឹកចិត្ត មិនចាញ់ តារាស្រី ២ដួងខាងលើនោះទេ ប៉ុន្តែ Post News សូមលើកយកតែ ២ដួង តែប៉ុណ្ណោះ ។
តារាចម្រៀង ឱក សុគន្ធកញ្ញា បានសរសេរនៅលើហ្វេសប៊ុកថា ជូនពរប្អូនៗដែលត្រូវប្រឡងថ្នាក់ទី12 នៅថ្ងៃស្អែកទទួលបាននូវភាពជោគជ័យ ប្រឹងប្រែងទាំងអស់គ្នាក្នុងការប្រឡង បងនៅក្បែរប្អូនៗទាំងអស់គ្នា ស៊ូ ស៊ូ ។
ដោយឡែក ពិធីការិនី ថន លក្ខិណា វិញ បានសរសេរនៅលើហ្វេសប៊ុក ថា អរុណសួស្តី!!! នាងខ្ញុំថន លក្ខិណា សូមជូនពរប្អូនៗទាំងអស់ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនៅសម័យប្រឡង 22 ខែសីហា ឆ្នាំ 2016 នេះសូមជួបតែសំណាងល្អ ជោគជ័យគ្រប់វិញ្ញាសារ និងប្រឡងជាប់ទាំងអស់គ្នា ៕
មតិយោបល់