តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ គឺលោកខេមរៈ សិរីមន្ត ថ្មីៗនេះមាន ពាក្យចចាមអារ៉ាម ថា លោកលួចទៅរៀបការដោយស្ងៀមស្ងាត់ ហើយប្រពន្ធលោករស់នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃជាមួយគ្នា នៅខាងលិចវត្ត សំរោងអណ្តែតទល់មុខសួនកម្សាន្តចម្ការព្រីង ។ ប្រពន្ធរបស់លោកឆ្លងទន្លេបានកូនមួយប៉ុន្តែពុំដឹងថា កូនប្រុស ឬក៏ស្រីទេ។
លោកខេមរៈ ភារុណ ជាបងប្រុសបដិសេធយ៉ាងខ្លីថា ខេមរៈ សិរីមន្ត គ្មានប្រពន្ធ ឬកូននោះទេ។
រឿងអាថ៌កំបាំងផ្ទាល់ខ្លួនលាក់គេបាន តែមិនអាចលាក់ខ្លួនឯងបានទេ ហើយមុននិងក្រោយគង់តែគេដឹង ដូច្នេះបើលោកខេមរៈ សិរីមន្តមានប្រពន្ធ និងកូនមែន ហើយចង់លាក់មហាជននោះ យូរ និងឆាប់គង់តែបែកធ្លាយមិនខាន ម្យ៉ាងទំនងជាលាក់អ្នកជិតខាងមិនបានទេ ។
សូមទស្សនិជនចាំតាមដាន៕
មតិយោបល់