ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូលតារាភាពយន្តថៃ កញ្ញា Bella ត្រៀមចុះមកកម្ពុជា

ភ្នំពេញ: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយថា កំពូលតារាភាពយន្តថៃគឺកញ្ញា Bella ដែលជាតារាជួរមុខនៅក្នុងប្រទេសថៃនឹងចុះមកសម្ដែងនៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងខ្សែរឿងរបស់នាងត្រូវបានទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា។ ដំណឹងនេះត្រូវបានគេបង្ហោះនៅលើហ្វេសប៊ុក និងក៏ត្រូវបានស្ថានីយទូរទស្សន៍ធំមួយដែលទទួលសិទ្ធិលើការដាក់បញ្ចាំងរឿងរបស់នាងនៅកម្ពុជាទទួលស្គាល់ផងដែរ។

ឆ្លើយប្រាប់ Post News កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ភីអិនអិន បានអះអាងថាកញ្ញា Bella ដែលជាតារាល្បីរបស់ប្រទេសថៃ ពិតជាត្រៀមមកកាន់ប្រទេសកម្ពុជាដូចការលេចឮនោះមែន ដោយដំណើររបស់នាងគឺនឹងមកដល់នៅអំឡុងខែតុលាខាងមុខ។ កញ្ញាថាហេតុផលដែលនាំឲ្យមានការចំណាយទុនយកតារាសម្ដែងវ័យក្មេង និងល្បីឈ្មោះរូបនេះមកសម្ដែង គឺដោយសារតែ ភីអិនអិន ទើបនឹងបានទទួលសិទ្ធិដាក់ផ្សាយខ្សែរឿងដ៏ល្បីរបស់នាងគឺរឿង«វិមានមេខលា»កាលពីល្ងាចថ្ងៃទី៣១ សីហា។ វត្តមានរបស់តារាសម្ដែងថៃរូបនេះ នឹងត្រូវចំពេលខ្សែរឿង«វិមានមេខលា»របស់នាងត្រូវបានបញ្ចាំងប្រមាណជាពាក់កណ្ដាលនៅខែតុលានោះតែម្ដង ដើម្បីឲ្យអ្នកមិនទាន់បានស្គាល់ស្នាដៃរបស់នាងក៏មានឱកាសបានទស្សនាការសម្ដែងរបស់នាង។ កញ្ញានិយាយថា Bella មិនមែនជាតារាស្រីថៃតែម្នាក់ ដែល PNN បោះទុនយកមកសម្ដែងនោះទេ ប៉ុន្តែអ្វីដែលគេកត់សម្គាល់គឺដោយសារតែទីផ្សាររបស់តារាស្រីរូបនេះនៅក្នុងប្រទេសថៃ គឺល្បីល្បាញខ្លាំង។ កញ្ញាថា វត្តមានចុះមករបស់កញ្ញា Bella នឹងធ្វើឲ្យរឿង«វិមានមេខលា»ដែលនាងសម្ដែងតួឯកកាន់តែមានការចាប់អារម្មណ៍ ខណ:ដែលអ្នកនិយមទស្សនាភាពយន្តភាគថៃបានស្គាល់នាងតាមរយ:ស្នាដៃផ្សេងៗរួចមកហើយ។

គួរបញ្ជាក់ផងដែរថា កញ្ញា Ranee Campen ឬ Bella គឺជាតារាសម្តែងស្រីថៃដែលមានឈ្មោះបោះសំឡេងប្រចាំនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ថៃ។ កញ្ញាបានប្រឡូកក្នុងរឿងជាច្រើនកាលពីឆ្នាំ២០១១ ហើយកេរ្តិ៍ឈ្មោះរបស់នាងបានស្ទុះដូចបាយពុះកាលពីឆ្នាំ២០១៣ តាមរយ:ខ្សែរឿង«Porn Prom Onlaweng» ដែលជាប់ចំណាត់ថ្នាក់មួយក្នុងចំណោមរឿងភាគល្អបំផុតប្រចាំម៉ោងមាសរបស់ប្រទេសថៃនាពេលនោះ។ បន្តបន្ទាប់មកនាងក៏បានលេចធ្លោក្នុងរឿង«Gentleman Puttipat», រឿង«កូនទាសករ», រឿង«Flame of Chimplee», រឿង«ស្នេហ៍ពីរភព», រឿង«ភរិយាស្មោះត្រង់» និងរឿងថ្មីបំផុតរបស់នាងគឺរឿង«វិមានមេខលា»។ នាងជាកូនថៃកាត់អង់គ្លេស ដែលទទួលបានពានរង្វាន់ Fantasy Couple of the Year ពី កម្មវិធីKerd Awards ក្រោយសម្ដែងរឿង«Gentleman Puttipat»។ នាងក៏ជាតារាស្រីទទួលពានប្រជាប្រិយភាពបំផុតពីកាសែត12th Kom Chad Luek ផងដែរនាពេលកន្លងមក។ អ៊ីចឹងហើយទើបវត្តមានរបស់នាងទាកទាញអ្នកចូលចិត្តការសម្ដែងរបស់នាង និងធ្វើឲ្យកាន់តែមានការកត់សម្គាល់បន្ថែមទៀតជាមួយនឹងរឿង«វិមានមេខលា»ដែលទើបបង្ហាញខ្លួននៅPNNរៀងរាល់ម៉ោង១២ថ្ងៃត្រង់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៕

photo_2016-08-31_22-04-32

photo_2016-08-31_22-04-35

photo_2016-08-31_22-04-38

photo_2016-08-31_22-04-42

photo_2016-08-31_22-04-45

photo_2016-08-31_22-04-48

photo_2016-08-31_22-04-52

photo_2016-08-31_22-04-55

photo_2016-08-31_22-04-58

photo_2016-08-31_22-05-01

photo_2016-08-31_22-05-05

photo_2016-08-31_22-05-08

photo_2016-08-31_22-05-11

មតិយោបល់