យក់ ថិតរដ្ឋា គឺជាតារាចម្រៀងម្នាក់ដែលធ្លាប់ទទួលការគាំទ្រពីប្រិយមិត្តយុវវ័យតាមរយៈបទចម្រៀង I Think I បាតដៃអ្នកម៉ែ និងបទចមៀងជាច្រើនទៀតនៅក្នុងផលិតកម្ម Spark Music ដែលទទួលបានភាពជោគជ័យជា បន្ត បន្ទាប់ក្នុងពិភពអ្នកគាំទ្រពីសំណាក់យុវវ័យជាច្រើនទាំងក្នុងស្រុកនឹងក្រៅស្រុក។បន្ទាប់ពីនេះអ្នកនាង យក់ ថិតរដ្ឋា បានចេញពីទ្រនំចាស់ ចូលទៅច្រៀងក្នុងផលិតកម្ម Bigman ក៏ជាផលិតកម្មមួយដែលធ្វើឲ្យអ្នកនាង យក់ ថិតរដ្ឋា ទទួលការគាំទ្រមិនតិចនោះដែរ តាមរយៈបទ “ឈប់ខូចចិត្តទៀតបានទេ” និងបទ”ស្រលាញ់គ្នាឲ្យស្លាប់ចុះថ្លៃ” និងមានបទជាច្រើនហូរហែរនៅក្នុងទ្រនំថ្មីនេះ ។
នៅក្នុងផលិតកម្ម Bigman អ្នកនាងយក ថិតរដ្ឋា ទោះបីជាមានចេញបទជាហូរហែរក្តី តែត្រឹមតែល្បីមួយឆាវ ហើយ ក៏ លែង មានបទច្រៀង ដែលជាដើមចមធ្វើឲ្យអ្នកដែលគាំទ្រអ្នកនាង យល់ច្រឡំថា អ្នកនាង យក់ ថិតរដ្ឋា ឈប់ ច្រៀង ឲ្យ ផលិតកម្មនេះ ហើយអ្នកខ្លះទៀតថាអញ្ចេះអញ្ចុះ និងមានប្រភពព័ត៌មានជាច្រើនថា នាងបានចូលច្រៀងឲ្យ ផលិត មួយ ដែលស្តុកស្តម្ភ ក្រោយពីបាត់ខ្លួននៅលើថាសស៊ីឌីរបស់ផលិតកម្ម Bigman នេះ ។ មកទល់នឹងពេលនេះមិន ដឹង ថាវត្តមានរបស់តារារូបនេះច្រៀងឲ្យផលិតកម្មណាទេ? ទោះបីជាយ៉ាងនេះក្តី ដើម្បីដោះស្រាយនូវចម្ងល់នេះ ខាង គេហ ទំព័រ ដំណឹង បានស្វះស្វែងរកនូវព័ត៌មានដើម្បីជួសនូវចម្ងល់របស់ប្រិយមិត្ត យុវវ័យដែលមានចម្ងល់ពីតារារូបនេះ ។
នៅរសៀលថ្ងៃ ទី ១៦ ខែ មករា គេហទំព័រ ដំណឹង បានធ្វើការ Comment ជាមួយនឹង អ្នកនិពន្ឋដ៏ល្បីរបស់ផលិតកម្មហង្សមាស លោក សុខ ចាន់ផល និងប្រិយមិត្តដែលគាំទ្រលោក សុខ ចាន់ផល ជាហូរហែទើបដឹងថា អ្នកនាង យក់ ថិតរដ្ឋា ចូលមកជ្រកសម្ងំច្រៀងឲ្យផលិតកម្មរស្មី ហង្សមាស ហើយបទដែលអ្នកនាងច្រៀងប្រហែលជាមានវត្តមាន នៅលើទីផ្សារនាខែក្រោយហើយ តាមរយៈបទដែលមានចំណងជើងថា “អូនឈឺចាប់មួយលានដង” ដែលនិពន្ឋទំនុកច្រៀងដោយ លោក ខាំ ភូរិ ។
មិនដឹងថា វ៉ុលថ្មីរបស់អ្នកនាងនៅក្នុងផលិតកម្មហង្សមាស នឹងអាចទទួលបានប្រជាប្រិយភាពដូចក្នុងវ៉ុលស្ថិតក្នុងផលិតចាស់ៗដែរឬទេ ?ចឹងមានតែប្រិយមិត្តទាំងអស់រងចាំអ៊ុតមើល ជាមួយនឹងគេហទំព័រ ដំណឹង សូមកុំភ្លេចណា! ចាំមើលទាំងអស់គ្នា ៕
អត្ថបទ៖ បុរសដំណឹង
មតិយោបល់