លេចដំណឹងថាតារាចម្រៀងស្រី គឹម លក្ខិណា ដែលបាត់មុខពីសិល្បៈជិត២០ឆ្នាំទៅហើយនោះ នឹងត្រឡប់មកកាន់វិស័យសិល្បៈវិញ។ ត្រឡប់មកវិញលើកនេះ គឺមិនស្ថិតនៅក្រោមផលិតកម្មណាមួយនោះទេ គឺត្រឡប់មកវិញក្នុងនាមជាតារាចម្រៀងឯករាជ្យ។

ដំណឹងនេះត្រូវបានទម្លាយដោយម្ចាស់គណនីFacebook ឈ្មោះ Cheetahxxi ។ ម្ចាស់គណនីដដែលបង្ហើបថា តាមតម្រុយ គឹម លក្ខិណា នឹងចេញបទចម្រៀងមួយជាមួយតារាចម្រៀងស្រីពីរដួងទៀត គឺអ្នកនាង ពេជ្រ សោភា និងអ្នកនាង ឈិត សុវណ្ណបញ្ញា។ នាងបានថតសំឡេងនៅឯបរទេសរួចហើយ គឺរង់ចាំតែស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់នឹងអាលបានមកស្រុកខ្មែរ ដើម្បីថតMV នេះ ហើយថែមទាំងត្រៀមខ្លួនចូលរួមក្នុងកម្មវិធីទូរទស្សន៍ផ្សេងៗទៀតផង។

Cheetahxxi បានប្រកាសដំណឹងនេះដោយមានស្រស់សម្ដីរបស់តារាចម្រៀង ពេជ្រ សោភា និងឈិត សុវណ្ណបញ្ញា ថា៖”បញ្ញា៖”នាងខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រលប់មកវិញជាមួយបងលក្ខណ៍ ។ សោភា៖ទីបំផុតពួកយើងជួបគ្នាម្ដងទៀត“។

ប្រភព៖ Sabay
មតិយោបល់