គេហទំព័រ ដំណឹង ជាទីគោរព ខ្ញុំបាទឈ្មោះ សុខលី ជាបុគ្គលិកម្នាក់ធ្វើការផ្នែកទស្សនាវដ្តីបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ។ ខ្ញុំបាទ សូមផ្ងើនូវអត្ថបទមួយដែលមានចំណងជើងថា “២ ឆ្នាំ ស្រាផ្តាំមាត់ឲ្យផ្តាច់ស្នេហ៍” ដែលជាអត្ថបទមួយនិយាយពីទំហំចិត្តដែលបាត់បង់នូវអ្វីគ្រប់យ៉ាងដើម្បីឲ្យ លោកតា គេហទំព័រ ដំណឹង ជួយណែនាំ និង ដោះស្រាយដោយក្តីអនុគ្រោះដូចសេចក្តីន័យខាងក្រោមនេះ ។
ដើមទងនៃការកកើតស្នេហ៍
កាលពីឆ្នាំ ២០០៩ ខែ ធ្នូ ក្នុងរាត្រីមួយស្ថិតក្នុ្ងងទិវាបុណ្យសិទ្ឋិមនុស្ស ដែលជារាត្រីដំបូងផ្តើមស្នេហ៍ដូចភ្លើងចម្បើង ក៏បានផុសឡើង ពីក្រអៅមនុស្សម្នាក់ដែលបាត់បង់នូវក្តីស្នេហ៍ពីមុនមក ។
ផ្តើមពីចំណុចនៃក្តីស្រលាញ់នេះ ធ្វើឲ្យរូបខ្ញុំ អន្ទះអន្ទែងជារៀងរាល់ថ្ងៃ បើមិនបានជួបមុខគេគឺមានអារម្មណ៍ថា ស្រងូតស្រងាត់ជានិច្ច ដូចមានអ្វីមករំជួលចិត្តដឹកចិត្តដឹកដៃទៅរកគេអីចឹង ។ពីមួយថ្ងៃទៅមួយថ្ងៃចិត្តរបស់ខ្ញុំបាទ គឺមានអារម្មណ៍ស្រលាញ់រួបគេទ្វេរដង ហើយក៏ជាអារម្មណ៍ទី ២ ក្នុងឆាកជីវិតនៃយុវវ័យ ក្នុងក្តីស្នេហា ។
រយអនុស្សាផ្តើមស្នេហ៍
ភាសាផ្តើមស្នេហ៍ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពផ្អែមល្អែមទៅៗ ហាក់បីដូចជា ផ្កាត្រូវទឹកសន្សើម នាពេលព្រឹកព្រលឹម ។ ទីណាដែលមិនមានភាពអនុស្សាវរីយ៍ទៅ នៅក្នុងតំបន់កម្សាន្តក្រុងភ្នំពេញ នេះទៅ ទៅណា ទៅជាមួយគ្នា ទៅញុំាអី ញុំាជាមួយគ្នា វាជាពេលវេលាដ៏មហាមានន័យក្នុងឆាកជីវិតស្នេហា ដែលមិនអាចបំភ្លេចបាន ហើយជាអនុស្សាក្នុងមួយជីវិតនេះមិនអាចបំភ្លេចបាន គ្រប់ពេលវេលាបងតែងតែព្យាយាមយកចិត្តទុកដាក់ នឹងអូន ព្យាយាមនៅក្បែរអូន ព្យាយាមនឹកអូនទៅតាមអ្វីដែលបងអាចធ្វើទៅបាន ទោះជាលំបាកម្តេចក្តីក៏មិនដែលរួញរាដែរ ។
ផ្តើមស្នេហ៍ទាំងទឹកភ្នែក
ពេលវេលាស្នេហា ដែលផ្តើមនូវភាពផ្អែមល្អែមមិនយូរប៉ុន្មាន ក៏ប្រមូលផ្តុំនូវភាពសោះក្រោះកើតឡើង ចំពោះរូបខ្ញុំ និងនាង ទឹកភ្នែកខ្ញុំក៏ចេះហូរស្រក់ចុះ ដែលមិនចេះនឹងយំហើយក៏មិនចុះចាញ់នឹងនរណាម្នាក់តែពេលនេះបែរត្រូវទឹកភ្នែកដោយសារនាង ទៅវិញ ក្នុងមួយជីវិតប្រុសខ្ញុំនេះត្រូវបរាជ័យក្នុងកណ្តាប់ដៃស្នេហារបស់នាង តែណ្ហើយ! អ្នកណាមិនចេះយំទៅ អ្នកណាមិនធ្លាប់ទុក្ខសោកទៅ កើតមកជាមនុស្សត្រូវតែជួបនូវផលពិបាកអ៊ីចឹងហើយ ។តែផលពិបាកមានលក្ខណៈផ្សេងៗគ្នា ដែលអាចដោះស្រាយបាន មូលហេតុដែលធ្វើឲ្យខ្ញុំទឹកភ្នែក ព្រោះតែពេលដែលខ្ញុំនៅក្បែរនាងមែនពិត តែពេលខ្លះមានបុរសជាច្រើនតេមក ពេលសួរទៅនាងនិយាយឡើងថា ជាមិត្តភក្តិ តែតាមការពិតសុទ្ឋតែជាទំនាក់ទំនងចាស់របស់នាង សោះ ខ្ញុំទេ ជាមនុស្សដែលក្រោយគេ ជាមនុស្សដែលខូចចិត្តជាងគេ តែសុខចិត្តទ្រាំពុះពារយកស្នេហ៍មួយនេះ តើគេហទំព័រ ដំណឹង ដឹងទេថា ពេលដែលស្នេហ៍គេ គឺខ្ញុំបាទទទួលនូវការវាយប្រហារនូវពាក្យសោះកក្រោះជាច្រើន ពីនាង សុំបែកពីខ្ញុំ ក៏ធ្លាប់លឺ អ្វីទាំងនេះ គឺជារឿងមួយដែលខ្ញុំមិនចង់ជួប តែពេលប្រឡូកទៅទើបដឹងថា វាយ៉ាងណា ហាហ ទឹកភ្នែកស្រក់មកទៀតហើយ ពេលដែលរលឹករឿងនេះ ។ ណ្ហើយ! ទ្រាំទទួលយកនូវកម្មវាសនារបស់ខ្លួនទៅចុះ ។
បងខុសហើយដែលស្នេហ៍អូន
មួយជីវិតរបស់មនុស្សគឺតែងតែមានកំហុសឆ្គង តើមនុស្សណាមិនមានកំហុសទៅ ? បងខុសហើយដែលស្នេហ៍អូន មិនមែនមានន័យថា ខ្ញុំរងទុក្ខទេ តែនាងក៏រងទុក្ខណាស់ដែរ មិនខុសពីខ្ញុំប៉ុន្មានពីខ្ញុំឡើយ ទោះពេលមុននាងធ្វើមិនខ្ញុំដឹងចិត្តក្តី តែធាតុពិតនាងតែងតែទឹកភ្នែកខ្ញុំទេ ដែលខុសគ្រប់យ៉ាងដែលធ្វើឲ្យនាងយំ មិនមែនខ្ញុំទេ ដែលយំម្នាក់ឯងគឺមាននាងកំដរយំដែរ ។ឲ្យបងសុំទោសដែលបងផ្តើមនូវក្តីស្នេហ៍នេះឡើង បងពិតជាខុសធ្ងន់ណាស់ តើវាអាចទៅមុខទេ ? បើពេលនេះអូននឹងបង កំពុងចម្រូងចម្រាសនូវ ភាពមើលមុខគ្នា មិនចំយ៉ាងហ្នឹង ?បងក៏ជាមនុស្សដែលមិនសូវចេះអែបអប មិនសូវចេះយកចិត្ត អូនក៏អ៊ីចឹង ចិត្តខ្លាំងដូចគ្នា ទម្លាប់មិនអាចកែភ្លាមៗបាននោះទេ តែមានពេលជួបទេ ?។
បើថ្ងៃស្អែកជាថ្ងៃបែក បងនឹងស្រី
ចិត្តអើយ!មេឃអើយ ឲ្យខ្ញុំធ្វើដូចម្តេច? ព្រោះតែពិបាកចិត្តពេក ទើបយកសុរាដឹកមុខ ព្រោះតែហេតុផលមួយ ធ្វើឲ្យអនុស្សារយពាន់ត្រូវធ្រឹងផ្អាក់ស្ងៀមនឹង មិនអាចទៅមុខរូច សុរាអ្នកបានខុសហើយ ដឹកដៃដឹកចិត្តឲ្យនិយាយរឿងដែលមិនគួរនិយាយ ខ្ញុំអើយ!ពិតជាមិនដឹងអ្វីខុស អ្វីត្រូវមែន តើខ្ញុំអាចមានពេលវេលា បកក្រោយជាមួយអ្នកដែរឬទេ? ទេ គេថា គ្មានទេ សម្រាប់ខ្ញុំនោះ ហើយក៏គ្មានដែរចិត្តដូចមុន ។ រងចាំអាន អត្ថបទបន្ត………៕
មតិយោបល់