កាលពីល្ងាចម្សិលមិញនេះកង់បីរបស់សហរដ្ឋអាមេរិកមានវត្តមាននៅក្នុងទីក្រុងភ្នំពេញ ក្នុងទិសដៅមួយដឹកភ្លៀវដើរកម្សាន្តទស្សនាចរណ៍ក្នុងទីក្រុងភ្នំពេញ ។
ប្រិយមិត្តពិតជាប្លែកជាក់ជាមិនខានឡើយចំពោះដំណឹងនេះ តែវាមិនមែនជារឿងអីដែលប្លែកណាស់ណានោះទេ ព្រោះអីកម្ពុជាយើងជាតំបន់ទេសនាចរណ៍យ៉ាងពិសេសពិសាល ហើយក៏ជាទឹកដីសុវណ្ណភូមិដែលជាប្រទេសមួយក្នុងចំនោមអរិយធម៌ដ៏ចំណាស់ជាងគេ ដ៏ពេញនិយមសម្រាប់បរទេស ។
សូមកុំធ្វើការភ្ងាក់ផ្អើលអ្វីចំពោះ ដំណឹង នេះ តាមពិតទៅកង់បីនេះស្ថិតក្នុងប្រទេសកម្ពុជា មិនជាកង់បីរបស់ សហរដ្ឋអាមេរិកឡើយ ហើយក៏ជាកម្មសិទ្ឋផ្តាច់មុខរបស់ពលរដ្ឋកម្ពុជាផងដែរ ។ បានជាក្រុមការងារយើងលើកយក បញ្ពានេះមកនិយាយថា “កង់បី សហរដ្ឋអាមេរិកមកកម្ពុជា”ដោយសារមូលហេតុចម្បងកង់បីនេះមិនមានពាក់ស្លាកលេខរបស់ រាជធានី ឬខេត្ត តែផ្ទុយទៅវិញបែរជាពាក់ស្លាកលេខ កាលីហ្វូញ៉ា (California) ដែលខុសនឹងច្បាប់ចរាចរណ៍ក្នុងប្រទេស ថែមទាំងចរាចរណ៍យ៉ាងព្រងើយ ដោយមិនខ្វល់ពីច្បាប់ឡើយ ។
សម្រាប់ប្រិយមិត្ត របស់គេហទំព័រ ដំណឹង តើគិតដូចម្តេចដែរទៅ ចំពោះបញ្ហាខាងលើ ?៕
មតិយោបល់