ជំនួបមិត្តភាពដើម្បីសាកល្បងថ្វីជើង បានវិលមកសារជាថ្មីទៀតហើយនៅពហុកីឡាដ្ឋានជាតិ នៅថ្ងៃទី ២៧ ដល់ថ្ងៃ ទី ២៩ មករា នេះ នឹងមានជំនួបប្រកួតអន្តរជាតិមិត្តភាពរវាង កូរ៉េខាងត្បូង និង កម្ពុជា ដែលរៀបចំដោយសហព័ន្ឋកីឡាកម្ពុជា ។
ក្នុងការប្រកួតដែលកម្ពុជា ជាម្ចាស់ផ្ទះនេះ ខាងសហព័ន្ឋបានលើកយក្រុម U21 ឲ្យមកជួបនឹងកីឡាករកូរ៉េខាងត្បូង ។កម្ពុជាជាម្ចាស់ផ្ទះធ្លាប់ទទួលភ្លៀវម្តងរួចមកហើយ កាលពីថ្ងៃទី ១៤ ខែ មករា កន្លងមកនេះ ដែលកីឡាករ U21 របស់កម្ពុជា ប៉ះ សាកថ្វីជើងជាមួយនឹងម៉ាឡេស៊ី ដោយលទ្ឋផលក្នុងការប្រកួតនេះកម្ពុជាចាញ់ ម៉ាឡេស៊ី ១ ទល់នឹង ០ ។
ទោះបីជាលទ្ឋផល ចាញ់ក្តីតែកម្ពុជាបានទុន ក៏ដូចជាបទពិសោធន៍ ក្នុងការប្រកួតដណ្តើម ពានរង្វាន់របស់ ស្តេច ប្រទេសព្រុយណេ នាពេលខាងមុខនេះ ។
សូមប្រិយមិត្តដែលស្នេហានូវវិស័យកីឡាចូលរួមទស្សនាដោយសេរី ឲ្យបានច្រើនកុះករដើម្បីជួយគាំទ្រដល់កីឡាករកម្ពុជា កុំបីខាន ៕

មតិយោបល់