នៅថ្ងៃទី ២៣ ខាងមុខនេះ គឺជាថ្ងៃនៃបុណ្យប្រពៃណីរបស់ជនជាតិចិន យើងសង្កេតឃើញថាប្រជាជនមានភាពមមាញឹក ខ្វាត់ខ្វែងក្នុងការទិញនូវបង្អែម ចង្អាម ដើម្បីយកទៅសែន ។
ក្នុងកម្មវិធីបុណ្យនេះដែរយើងសង្កេតថានៅក្នុងរាជធានីភ្នំពេញមានការកកស្ទះនូវចរាចរណ៍សឹងគ្រប់ ផ្លូវដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ។
កញ្ញា កែវ ផល្លិកា ដែលជាតារា សម្តែងដ៏មានប្រជាប្រិយភាពម្នាក់ បានបញ្ចេញមតិក្នុងការផ្តាំផ្ងើដល់ប្រជាជនក្នុងប្រទេសទាំងអស់ កុំផឹកគ្រឿងស្រវឹងច្រើនពេក រហូតដល់បាត់បង់ស្មារតីដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត ហើយកញ្ញា បានបន្តផ្តាំផ្ងើទៀតថា “សូមមេត្តាបើកបរចេះអធ្យាស្រ័យគ្នា” នឹងសូមឲ្យមានការរីកចម្រើនគ្រប់អាជីពសម្រាប់បុណ្យចិនចូលឆ្នាំថ្មី គ្រប់ៗគ្នា ។
ចំណែក កញ្ញា គង់ ច័ន្ទរដ្ឋា ដែលជាតារាចមៀងប្រចាំផលិត សិង្ហមាស នាងក៏ផ្តាំផ្ងើតាមរយៈ គេហទំព័រ ដំណឹង ឲ្យដឹងថា “ក្នុងឱកាសឆ្នាំថ្មី ដែលជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិចិននេះ សូមឲ្យបងប្អូនក្នុងប្រទេសធ្វើដំណើរទៅណាមានសុវត្តិភាពគ្រប់ៗគ្នា ជាពិសេសពេលដែលចេញពីផ្ទះសូមមេត្តា មើលខុសត្រូវលើភ្លើងធូបទៀនមុននឹងចាក់ចេញពីផ្ទះ” ៕
ដូចគ្នានេះ ដែរ សម្រាប់គេហទំព័រដំណឹងក៏មិនខុសពីកញ្ញា ទាំងពីរខាងលើនោះដែរ សូមឲ្យឱកាសចូលឆ្នាំចិនខាងមុខនេះ សូមឲ្យរកស៊ីមានបាន ចំណូលកើនជាងឆ្នាំមុន សូមឲ្យអ្វីដែលអាក្រក់ក្នុងឆ្នាំចាស់រសាត់តាមថ្ងៃនៃឆ្នាំចាស់ ជាពិសេសឲ្យបងប្អូនប្រជាទូទាំងប្រទេសជួបនូវសមិទ្ឋិផលល្អជានិច្ច កុំបីឃ្លៀងឃ្លាតឡើយ ៕


មតិយោបល់