ពិតជារឿងមិនគួរឲ្យជឿដែលតារាសម្ដែង Angelina បានបែកធ្លាយនូវរូបសាក់អថ័នសារិកាលិនថោង ជាយ័នគាថាចងស្នេហ៍រវាងរូបនាង ជាមួយអតីតស្វាមី Brad Pitt ហើយនេះជាសម្ដីរបស់តារាសម្ដែង ហូលីវូតម្នាក់បានលើកឡើង ។
ដោយយោងតាម គេហទំព័រ dailymail បានឲ្យដឹងថា អតីតព្រះសង្ឃថៃ មាននាម Ajarn Noo Kanpai ថាបានធ្វើដំណើរតាមផ្លូវអាកាសមកកាន់ទឹកដីខេត្ត សៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសាក់គាថាសិរិកាលិនថោង ជាគាថាចងស្នេហ៍ឲ្យ Angelina និង Brad Pitt ខណៈដែលអ្នកទាំងពីរមកកាន់ប្រទេសកម្ពុជា ក្នុងការដឹកនាំសម្ដែងរឿង ” មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” កាលពីឆ្នាំ ២០១៦ ។ នៅក្នុងនេះដែរ គ្រូអាគមម្នាក់នេះ បានលួចបង្គប់គាថា ជានិមិ្មតសញ្ញាអក្សរថៃ និងជាសញ្ញាបុរាណរបស់ជនជាតិថៃ ចូលទៅក្នុងសាក់របស់ថ្មីរបស់ Angelina ។
គួរបញ្ជាក់ផងដែរថា បើទោះបីជា Angelina ស្រលាញ់ការសាក់យ៉ាងណាក៏ដោយ តែអ្នកនាងមិនបានដឹងថាគាថាដែលគ្រូដាក់ឲ្យនាង មានបំណងអ្វីពិតប្រាកដនេះទេ ម៉្យាងវិញទៀត ត្រូវបានគ្រូអាគមម្នាក់នេះ បានសាក់គាថាឲ្យនាង ចំនួនពីរដងរួចមកហើយ នាឆ្នាំ ២០០៣ និងឆ្នាំ២០០៤ នៅម្ដុំវត្តជិតទីក្រុងបាងកក ។
បើទោះជាយ៉ាងណាក៏ដោយ គាថា ឬមន្ដអាគមថៃ គឺបានសរបញ្ជាក់ពីអនុភាពនៃ មន្ដអក្សរខ្មែរ ដែលជាម្ចាស់ដើម ហើយត្រូវបានថៃហៅថាជា ខម នោះ ៕
មតិយោបល់