ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្ជិលបើក​សំបុត្រ​ប្រើ​ទន្សាយ

យោង​តាមប្រភពព័ត៌មាន​ baodatviet ​បានចុះ​ផ្សាយ​ពី​ជំនាញមួយ​របស់​សត្វ​ទន្សាយមួយ​ក្បាល​ដែល​អាចប្រើ​មាត់​បើក​នូវ​ស្រោម​សំបុត្ររបស់​ម្ចាស់វាយ៉ាងប៉ិន​ប្រសប់ ។

ទន្សាយ​ជា​សត្វមួយ​ដែល​គេ​ចាត់​ទុកថា ជា​សត្វ​ដែល​ឆ្លាតខាងបញ្ហា ដូចគ្នានេះ​ដែរ​មនុស្ស​ណា​ដែល​កើត​ចំ​ឆ្នាំនេះ​គេ​តែង​តែ​ឃើញមនុស្ស​នោះ​មានសតិបញ្ហាឆ្លាតវាងវៃ​ដូច​គ្នាដែរ ។

តាម​វីដេអូ​ក្លិប​នេះ​យើង​ស្ទើតែ​មិន​ជឿថា សត្វ​ទន្សាយ​មួយ​ក្បាលនេះ​មាន​សមត្ថ​ភាព​យ៉ាងនេះ​ ហើយ​នេះ​ក៏​ជាលើក​ទី ១ ហើយ​ដែល​មាន​សត្វទន្សាយមាន​សមត្ថភាព​ដូចនេះ ។​គេ​ធ្លាប់​ឃើញតែ​សត្វសារិកាចេះ​និយាយ​ តែ​ពេល​នេះ​មានទន្សាយ​មួយក្បាលអាច​បើក​ស្រោម​សំបុត្រ នេះ​គឺ​ជា​រឿង​មួយ​ដែល​ខុស​ពីច្បាប់ធម្មជាតិ ។

មានអារម្មណ៍​ដូចម្តេចដែរ ប្រិយមិត្តដំណឹង អាច​ប្រាប់​បាន​ទេ ? ៕​

មតិយោបល់