បើនិយាយពី បទចម្រៀងភាគច្រើនគេមិនដែលចាប់អារម្មណ៍លើកវីនិពន្ឋនោះទេ ដែលជាប្រភពដ៏ធំនៃកើតជាទំនុកច្រៀង ក៏ដូចជាអត្ថន័យក្នុងខ្សែចម្រៀង ។ អ្នកស្តាប់មិនដែលខ្វល់ឡើយចំពោះអ្នកនិពន្ឋ ទោះបីជាបទនោះពិរោះរណ្តំយ៉ាងណាក្តី តែគេចាប់អារម្មណ៍ធំ ចំពោះអ្នកចម្រៀងតែប៉ុណ្ណោះ។

ខាងគេហំព័រ ដំណឹង សូមលើកយក កវីឆ្នើមខាងនិពន្ឋទំនុកច្រៀងក្នុងឆ្នំា ២០១២ នេះ នោះគឺ កវីសុខ ចាន់ផល និង យឹម តាស្រង់ ដែលជាកវីស្ថិតក្នុងផលិតកម្មពីរផ្សេងគ្នា ។
សុខ ចានផល គឺជាកវីឆ្នើម របស់ផលិតកម្មហង្សមាស នាពេលបច្ចុប្បន្ន តាមរយៈស្នាដៃលើបទចម្រៀង “ឈាមពេជ្រ” “Call Tune តំណាងចិត្តស្មោះ” និង “Call Tune សុំទោស” នៅមានបទជាច្រើនទៀតដែលចេញលក់នៅលើទីផ្សារយ៉ាងច្រើនក្រាសក្រៃទៀត ។

ចំណែក លោក យឹម តាស្រង់ គឺជាកវីមួយដួង ដែលយើងឃើញបទចម្រៀងលោកជាហូរហែរតាមផលិតកម្ម សាន់ដេ និងថោន ជាដើម ។ ស្នាដៃដែលធ្វើឲ្យលោកល្បីតាម រយៈបទចម្រៀងមួយចំនួនដូចជា “បែកបងដើម្បីថែគេ” “ខ្លាចគេឈឺចាប់តែមិនខ្លាចបងទឹកភ្នែក” និងបទ “ពិភពលោកនេះមានកន្លែងខ្ញុំគួរទៅ” ហើយមានបទជាច្រើនទៀតផងដែរ ។
ក្នុងចំណោមកវីពីរខាងលើ ទស្សនិកជនអាចទស្សន៍ទាយ និងផ្តល់ចម្លើយ តាមរយៈការ Commets នៅលើ គេហទំព័រ ដំណឹង ។ ការ Comment របស់លោកអ្នកគឺជាចំណែកមួយក្នុងការចូលរួមលើកស្ទួយវិស័យសិល្បៈ ៕
អត្ថបទ៖ បុរសដំណឹង
មតិយោបល់