ព័ត៌មានសិល្បៈ និងកម្សាន្ត

វង្ស ថាណាន់ ឡើងផ្ទះយ៉ាងកាលីព ក្រោយអាជីពចម្រៀងមានសន្ទុះ

កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩ តារាចម្រៀង លោក វង្ស ថាណាន់ ដែលត្រូវគេស្គាល់ថា ជាអតីតបេក្ខជន Cambodian idol បានឡើងផ្ទះថ្មីមួយជុងតម្លៃជាង១៣មុឺនដុល្លារយ៉ាងកាលីព ដោយមានសិល្បករ ចូលរួមអបអរផង។ ពិធីរបស់លោក ត្រូវបានលេចឡើង ស្របពេលដែលអាជីពចម្រៀងរបស់លោក កាន់តែមានការរីកចម្រើន។

ផ្ទះដែលលោក វង្ស ថាណាន់ បានប្រារព្ធពិធីឡើងនោះ ជាផ្ទះមួយជុង៣ជាន់នៅក្នុងបុរីពិភពថ្មីចម្ការដូង១ ដោយមុនពិធីឡើងផ្ទះ លោកក៏បានបង្អួតរថយន្តជាកាដូរបស់មនុស្សម្នាក់ តម្លៃជាង២មុឺនដុល្លារ ធ្វើឲ្យមនុស្សម្នាក់ កោតសរសើរពីសំណាងរបស់លោកផងដែរ។ ក្រោយបង្អួតទ្រព្យតម្លៃសែនដុល្លារនេះ ម្នាក់ៗស្រឡាំងកាំងមិនតិចនោះទេ ដោយសារតែលោក ត្រូវគេស្គាល់ថា ជាអតីតក្មេងកំព្រារស់នៅក្នុងមណ្ឌល ប៉ុន្តែពេលនេះ លោកតស៑ូបានសម្រេច ដោយបានទាំងកេរ្តិ៍ឈ្មោះ និង ជីវភាពរឹងមាំ នៅក្នុងសិល្ប:។ លោកថានេះជាលទ្ធផល ដែលលោកធ្លាប់តែស្រម៉ៃ ដូច្នេះហើយទើបលោកយល់ថា សិល្ប: គឺជាអ្នកផ្ដល់កំណើតទី២ឲ្យខ្លួន ដែលធ្វើឲ្យលោកមានថ្ងៃនេះ។ លោកក៏មិនភ្លេចអរគុណ ដល់មនុស្សម្នាក់ ដែលតែងតែនាំផ្លូវឲ្យលោកបានចូលសិល្ប: និងជួយឲ្យលោក អាចមានថ្ងៃនេះផងដែរ។

លោក វង្ស ថាណាន់ និយាយថា លោករំភើបរកអ្វីប្រដូចមិនបាននោះទេ នៅពេលលទ្ធផលនៃការតស៑ូ ទទួលបានផ្លែផ្កាជាវិជ្ជ:មាន។ ក្រោយពិធីសម្ពោធផ្ទះ លោកក៏ត្រៀមបញ្ចេញបទចម្រៀងថ្មីៗ ដើម្បីពង្រីកប្រជាប្រិយភាពដូចគ្នា នៅក្នុងពិភពចម្រៀង ដោយលោកប្រកាសថា ទោះជាស្ថិតក្នុងតំណែងជាអ្នកចម្រៀងឯករាជ្យគ្មានផលិតកម្ម ក៏ត្រូវតែមានបទចម្រៀងថ្មីបម្តបន្ទាប់ មិនឲ្យស្ងប់ស្ងាត់នោះដែរ៕

មតិយោបល់