ព្រះសីហនុៈ លោក អធិការស្រុកកំពង់សិលា បានប្រាប់ Post News មុននេះបន្តិចថា កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ តារាចម្រៀង ណូយ វ៉ាន់ណេត មានគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ នៅលើកំណត់បង្គោលផ្លូវ១៥១ ស្ថិតនៅម្ដុំស្រែអំបិល។
ហេតុការណ៍នេះ ត្រូវបានប្រកាសថា បណ្ដាលមកពីអ្នកបើកម៉ូតូធំ២នាក់ បានជិះបញ្ច្រាសផ្លូវគ្នា ហើយបុកពេញទំហឹង មុខរថយន្តរបស់លោក ណូយ វ៉ាន់ណេត ដោយអ្នកបើកម៉ូតូទាំង២ បានប៉ើងរថយន្តតែម្ដង ហើយទីបំផុតអ្នកជិះម៉ូតូម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់។ លោកណូយ វ៉ាន់ណេត ត្រូវបានប្រកាសថា មានរបួសធ្ងន់ ដោយសារពិតនឹងរថយន្តដែលកំពិត និងបុកជាមួយចង្កូតរថយន្ត ដោយបណ្ដាលអោយលោកចុកទ្រូង និងពិបាកដកដង្ហើម។
មិនទាន់ដឹងថា សភាពរបស់តារាចម្រៀងរូបនេះ នឹងមានកម្រិតយ៉ាងណានោះទេ ខណៈដែលហេតុការណ៍ដែលកើតឡើង នៅលើដងផ្លូវនោះ អ្នកណាខុស អ្នកណាត្រូវនោះទេ។ មកទល់ពេលនេះ លោកណូយ វ៉ាន់ណេត មិនទាន់អាចទំនាក់ទំនងសួរនាំបាននៅឡើយទេ ក្រោយពីគ្រោះថ្នាក់របស់លោកត្រូវបានបង្ហោះពេញហ្វេសប៑ុក ហើយធ្វើអោយគេភ្ញាក់ផ្អើល៕
មតិយោបល់