គេនិយាយថាមនុស្សស្រីមានសំណាងបំផុតក្នុងលោកនេះមិនមែន ជាស្រីដែលស្អាត ពូកែ ឆ្លាត ឬ កើតក្នុងត្រកូលអ្នកមានធនធាននោះទេ យ៉ាងណាក៏ដោយសេចក្ដីប្រាថ្នារបស់មនុស្សស្រីគ្រប់គ្នាក្នុងលោកគឺ មួយជីវិតនេះមានសង្សារដែលល្អ និងមានយសសក្តិម្នាក់ ហើយប្រសិនបើនរណាម្នាក់មានសង្សារបែបនេះចាត់ទុកថាគេគឺជាមនុស្សស្រីដែលគួរឲ្យច្រណែនបំផុតក្នុងលោកនេះ។
អ្នកទាំងអស់គ្នាដឹងទេថា មនុស្សខ្លះមានកំលោះៗមកញ៉ែជាច្រើនសន្ធឹកសន្ធាប់ ម្នាក់នោះក៏ល្អ ម្នាក់នេះក៏សង្ហា នោះក៏ចិត្តបុណ្យ នោះក៏ផ្អែម ។ អ្នកខ្លះកើតមកមានមុខមាត់គួរឲ្យស្រឡាញ់ ជានារីដែលមានរូបជាទ្រព្យដែលគួរអោយខ្លាច ព្រោះនាងជាមនុស្សល្អ មនុស្សមិនល្អ មកញ៉ែជាច្រើន ។ មុននឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់អ្នកណាម្នាក់ គឺត្រូវតែតាំងសតិឲ្យបានល្អបន្តិច ព្រោះបើសិនជាជ្រុលស្រឡាញ់ហើយនោះគឺស្រឡាញ់ហើយ ព្រោះពេលខ្លះដឹងហើយថាគេនោះមិនល្អកែធ្វើអោយអ្នកខូចចិត្ត ម្ដងហើយម្ដងទៀត និង អាចដល់ដំណាក់កាលខូចអនាគត់ ។ ទីបំផុតអ្នកខ្លះអាចបែងចែកមិនត្រូវថាបែបណាដែលគេហៅថាសង្សារដែលល្អនោះទេ ។
មនុស្សស្រីខ្លះសេពគប់មនុស្សប្រុសតាំងតែពីវ័យជំទង់ ហើយក៏ជួយថែរក្សាសេចក្ដីស្នេហារបស់ពួកគេរហូតទាល់តែធំជាមនុស្សចាស់ទុំ មានអនាគតដែលល្អរួមគ្នា ៕
មតិយោបល់