
សម្រាប់ទូរស័ព្ទដៃ Nokia N9 គឺជាទូរស័ព្ទដៃដំបូង និងចុងក្រោយរបស់ Nokia ដែលប្រើនូវប្រព័ន្ធដំណើរការ MeeGo OS។
ក្នុងពេលថ្មីៗនេះផងដែរ មានក្រុមអ្នកអភិវឌ្ឍន៍មួយដែលត្រូវបានគេស្គាល់ថា NITDroid បានរៀបចំគម្រោងមួយដែលបង្កើត Boot សម្រាប់ទូរស័ព្ទដៃ N9។ ក្រុមអ្នកអភិវឌ្ឍន៍នេះ មានបង្ហាញនូវរូបភាពមួយចំនួន ដែលកំណើរការ Android 4.0 Ice Cream Sandwich នៅលើ N9។ ជាមួយនឹងការបង្ហាញរូបភាពនេះផងដែរ ក្រុមអ្នកអភិវឌ្ឍន៍មិនបាននិយាយអ្វីច្រើនដែលទាក់ទងនឹងគម្រោងនេះទេ ហើយសម្រាប់ ICS ក៏មិនទាន់ដំណើរការលើ N9 នៅឡើយ ដូច្នេះ N9 ត្រូវការពេលវេលាបន្ថែមនូវការសាកល្បង មុនពេលដំណើរការ៕
មតិយោបល់