ព័ត៌មានសិល្បៈ និងកម្សាន្ត

១០ កន្លែង​ដែល​អ្នក​ទេសចរ​មិន​គួរ​មើល​រំលង​នៅ​ឥណ្ឌា

សម្រាប់ពេលនេះគេហទំព័រ ដំណឹង សូមណែនាំនូវតំបន់ទេសចរណ៍ចំនួន ១០ កន្លែងនៅប្រទេសឥណ្ឌា ដែល​អ្នក​ទេសចរ​ទាំង​មិន​គួរ​មើល​រំលង​ពេលទៅដំណើរកម្សាន្តនៅប្រទេសឥណ្ឌា។ ១០ កន្លែង​ដែល ដំណឹង នឹងបង្ហាញជួននេះគឺជាតំបន់ទេសចរណ៍ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​​ទៅទស្សនាហើយមិនអាចបំភ្លេចនូវទេសភាពដ៏ស្រស់ត្រកាលទាំងនេះបាន។

១. Taj Mahal ជានិមិត្តរូបនៃក្តីស្រឡាញ់

២​. Nainital បង្ហាញពីសម្រស់ទេសភាពដ៏ស្រស់ត្រកាលនៃធម្មជាតិនាជ្រលងភ្នំ

៣. Manali គឺជាតំបន់ទេសចរណ៍សម្រាប់ការក្រេបទឹកឃ្មុំរបស់គួរស្នេហ៏ទើបរៀបការ

៤. Ooty គឺជាតំបន់ទេសចរណ៍ដែលគ្រប់ដណ្ដប់ដោយទេសភាពពណ៌បៃតង

៥. Kerala តំបន់កម្សាន្តតាមរយៈការជិះទូកលំហែ

៦. Araku Valley គឺជាតំបន់ទេសចរណ៍ដែលមានឈ្មោះល្បី សម្រាប់ការគយគន់តាមរយៈរថភ្លើង

៧. Khajuraho គឺជាទីគោរពបូជារបស់អ្នកភូមិ

៨. Khajjiar គឺជាវាលរាប​ ដែលគ្របដណ្ដប់ដោយស្មៅ សម្រាប់គួរស្នេហ៌វ័យក្មេងអង្គុយសាសង

៩. Goa គឺជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍

១០. Bikaner គឺជាតំបន់ទេសចរណ៍ដែលមិនអាចមើលរំលងបាន

មតិយោបល់