ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិវាស្លៀកខ្លី

ទិវា “No Pants Day” ឬហៅម្យ៉ាងទៀតថា “ទិវាស្លៀកខ្លី” គឺជាទិវាឈប់សម្រាក់មួយដែលប្រព្រឹត្តិ​ទៅដើម្បីបង្កើតនូវភាពសប្បាយរីករាយ ហើយទិវានេះគឺធ្វើឡើងនៅថ្ងៃសុក្រដំបូងបង្អស់នៃដើមខែមីនា។ ទិវាស្លៀកខ្លី​ប្រារព្វ​ឡើង​ដើម្បី​លើក​ទឹកចិត្ត​ទៅ​ដល់​មនុស្ស​មួយ​ចំនួន​ដែល​គ្មាន​លុយក្នុងការទិញសម្លៀកបំពាក់វែង មានន័យថាខោជើងវែងជាដើម។ អ្នកចូលរួមក្នុងទិវានេះ​អាច​ធ្វើការ​ប្រកួត​ប្រជែង​ទៅ​លើ​សិល្បះ​នៃ​ការ​ស្លៀកខ្លីនៅលើទីសារធារណៈរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ទិវាស្លៀកខ្លី មិនមានឯកសារកាលវប្បវត្តិណាមួយបញ្ជាក់ថា គេប្រារព្វធ្វើ​ឡើងដំបូងនៅមុនឆ្នាំ ១៩៨៥​ ឬ ១៩៨៦​ នោះទេ។

ដំបូងឡើយ ទិវានេះគឺត្រូវបានគេប្រារព្វធ្វើឡើងនៅតាមតំបន់តូចៗ ផ្សេងគ្នា ប៉ុន្តែក្រោយមក ចេះតែបន្តរាលដាលទៅដល់ទីក្រុងធំៗ។

យោងតាមប្រភពព័ត៌មានដែលច្បាស់ការមួយបានឲ្យដឹងថា ទិវាស្លៀកខ្លីក្នុងឆ្នាំ ២០១២ នេះមានអ្នកចូលរួមរហូតដល់ទៅ 4,000 នាក់​នៅ​ក្នុង​ទីក្រុងញ៉ូយក ហើយចំណែកនៅតាមបណ្តា ៥៩ ទីក្រុងផ្សេងទៀតមានរហូតដល់ទៅជាង ១០ ពាន់នាក់។

សម្រាប់ឆ្នាំ ២០១២ នេះ ទិវាស្លៀកខ្លីបានជ្រាបចូលមកដល់តំបន់អាស៊ី ហើយប្រទេសដែល​ចូល​រួម​ក្នុង​ការ​ប្រារព្វ​ទិវា​នេះ​ធំ​ជាង​គេ​នៅ​អាស៊ី​គឺ​ប្រទេសចិន៕

មតិយោបល់