(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ៍ ទី៨ ខែមីនា ឆ្នាំ២០២២នេះ មហាជន និងជាពិសេសអ្នកដែលនិយមតាមដានព័ត៌មានអំពីម.រ.ណភាពរបស់តារាស្រីថៃ Tangmo Nida បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញលោកតំណាងរាស្រ្តមួយរូប យកកន្សែងមកជូតទឺកភ្នែក កំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីដំណើររឿងរបស់Tengmo។
ជាក់ស្តែងនៅក្នុងបទសម្ភាសន៍នោះ លោក Chakphong Chuenduang ប្រធានស្តីទីគណបក្ស Thai Chana និងសមាជិកបានមកដល់ស្ថានីយ៍ប៉ូលីសខេត្ត Nonthaburi ដើម្បីប្រគល់ឯកសារលើកទឹកចិត្តដល់ប៉ូលីស នៅ ក្នុង ការ ស៊ើប អង្កេត ករណី Tangmo ព្រមទាំងបាន ផ្តល់បទសម្ភាសន៍ដល់ អ្នក សារ ព័ត៌ មាន នោះ ដោយនៅក្នុងនោះលោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំ ជា មិត្ត ស្និទ្ធស្នាល ជាមួយ ឪពុក របស់Tangmo មុនពេលឪពុកនាងស្លាប់គាត់បានផ្តាំខ្ញុំថាសុំឱ្យខ្ញុំជួយមើលថែTangmoផង។ខ្ញុំ ចង់ ឲ្យ ករណី របស់ក្មួយTangmo Nida ត្រូវ បាន គេស្វែងរកនិងស៊ើបអង្គេតដោយ យុត្តិធម៌»(និយាយដោយទីកភ្នែក)»។
សូមបញ្ជាក់ផងដែរថា សា.ក.ស.ពរបស់តារាស្រីថៃ Tangmo Nida ត្រូវបានគេប្រទះឃើញដំបូងកាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅ ដោយគិតមកត្រឹមថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ គឺមានរយ:ពេល១២ថ្ងៃហើយ៕
ប្រភព៖ TVPool
មតិយោបល់