ព័ត៌មានសិល្បៈ និងកម្សាន្ត

DJ Will i am មកធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ

Will i am គឺជា​ផលិតករ​ ហើយ​ក៏ជា​សមាជិក​របស់​ក្រុម​ Black Eyed Peas លោកនឹង​មកទស្សនា​ជាមួយនឹង​អ្នកគាំទ្រ​របស់​លោក​នៅ​ឯ​ប្រទេស​កូរ៉េ ។

នេះ​គឺជាកំណត់​ត្រថ្មី​របស់ CJ E&M​ របស់​ក្រុម​ហ៊ុនតន្ត្រី ជាមួយគ្នា​នេះ​ដែរ​​លោក​ Will i am នឹ​ង​មក​សួរ​សុខ​ទុក​អ្នក​ដែល​ធ្វើ​ការ​គាំទ្រ​ចំ​ពោះ​រូប​លោក​ នៅ​ថ្ងៃទី ២៩ ខាង​មុខនេះ​នៅ​ឯក្លិប “Club Answer” នៅ ​ក្រុង​ Seoul ។​ខណៈ​នោះ​ដែរ​ក្រុម​​ DJ​ ទាំង​អស់​នឹង​សម្តែង​ការ​គោរព​ចំពោះ​ទស្សនិក​ជន​ក៏​ដូច​ជា​អ្នកដែល​គាំ​ទ្រ​ចំ​ពោះ​រូប​គេ Will i am និយាយថា​”​គាត់ចង់បង្ហាញនូវអន្តកម្ម​ចំ​ពោះគ្នា​ទៅ វិញ​ទៅ​មក” ដូច្នេះ​យើង​គួរ​បង្កើត​នូវ​ក្លិបមួយ​សម្រាប់ ប្រារព្ឋពិធី​ជប់លៀង​ផ្សេងៗក៏​ដូច​ជា​ការណាត់ជួប​ដើម្បី​បង្កើត​នូវ​កម្មវិធីសប្បាយៗ សម្រាប់ Will i am និង​ប្រិយមិត្ត​គាំ​ទ្រ​ចំ​ពោះ​រួប​លោក ។

នៅ​ក្នុង​ពិធីនេះ​លោក Will i am នឹងធ្វើការសហប្រតិបត្តិការ​ជាមួយនឹង​ DJ ល្បី​ៗ​ដូចជា​ DJ Point និង​ DJ Amo ជាដើម​ ៕

ប្រែសម្រួលដោយៈ បុរសដំណឹង

ប្រភពៈ allkpop

មតិយោបល់