ក្នុងកិច្ចសម្ភាសន៍មួយចុងក្រោយ តារាកំប្លែងល្បីឈ្មោះអ្នកនាងខ្ញុង ហាក់មិនញញើតនឹងការប្រកាសនោះទេថា អ្នកនាងសប្បាយចិត្តប្រសិនបើអ្នកនាងបានធ្វើជាភរិយារបស់លោកពែកមី ហើយមានភរិយារបស់លោកទទួលស្គាល់។ បើទោះនេះជាសម្ដីបែបលេងបន្លំមែន ប៉ុន្តែគេកត់សម្គាល់ឃើញថា វាស្របនឹងបរិបទ ដែលអ្នកនាង និងលោកពែកមី ត្រូវគេបន្តនិយាយមិនព្រមចប់ថាការពិតជាប្ដីប្រពន្ធលួចលាក់នឹងគ្នា ដោយមានភរិយារបស់ភាគីខាងប្រុសកាត់ចិត្តលែងប្រកាន់នោះផង។
អ្នកសិល្បៈច្រើនឡើងថា បានលើកឡើងថាការប្រកែករបស់អ្នកទាំងពីរនាពេលកន្លងមក គឺជាការបិទបាំង ខណៈដែលភាពជាក់ស្ដែង គឺអ្នកនាង ខ្ញុង និងពែកមី មានទំនាក់ទំនងគ្នាលើសពីដៃគូកំប្លែង។ អ្នកទាំងពីរត្រូវគេដឹងថាដេកផ្លូវចុះខេត្តជាមួយគ្នា និងទៅណាមកណាទាំងគូរ ហើយមានកាយវិកាក្នក់ខ្នាញ់គ្នាមិនខុសពីប្ដីប្រពន្ធនោះឡើយ។ ក្នុងនោះសូម្បីតែទឹកមុខងក់ងរក៏ពួកគេធ្លាប់បានសម្ដែងអោយអ្នកសិល្បៈរួមក្រុមបានឃើញនោះដែរ។ យ៉ាងណាមិញ ទាំងលោកពែកមី ក៏ធ្លាប់បានប្រកែក ហើយអ្នកនាងខ្ញុងផ្ទាល់ ក៏ប្រកែកថាមិនមែនជាការពិត។ អ្នកនាងបានលើកឡើងថាខ្លួន និងលោកពែកមី មិនមានអ្វីលើសពីមិត្តនោះទេ បើទោះជាត្រូវដើរច្រៀង ដើរកំប្លែង ឆ្លងខេត្តពីមួយទៅមួយ ហើយមានទម្លាប់ដេកផ្លូវមិនខុសពីគូស្នេហ៍។ អ្នកនាងថាទំនាក់ទំនងមានមិនខុសពីបងប្អូនទេ ប៉ុន្តែអ្នកនាងថាបើស្រាប់តែបានជាគូនឹងគ្នាប្រាកដមែន គឺអ្នកនាងពិតជាសំណាង ដោយសារតែលោកពែកមី ល្បីក៏ល្បី ហើយពូកែរកក៏ពូកែរកលុយ។ អ្នកនាងនិយាយថាបើភរិយារបស់លោកយល់ព្រមមែន អ្នកនាងមិនខ្លាចនឹងធ្វើភរិយាចុងរបស់លោកពែកមីនោះទេ ដើម្បីបញ្ចប់ព័ត៌មានដែលបន្តលើកឡើងដដែលជាដដែល ដែលអ្នកនាងប្រាប់ថាបានធ្វើអោយអ្នកនាងស្អុយឈ្មោះ ហើយមិនបានអ្វីសោះ។ អ្នកនាងថាខ្លួនមិនទាន់រកឃើញអ្នកស្រឡាញ់ គឺមិនមែនដោយសារតែលួចលាក់ជាមួយលោកពែកមីទេ ហើយអ្នកនាងក៏ប្រកាសយ៉ាងពេញៗមាត់ថាមិនដណ្ដើមប្ដីគេក្នុងពេលភរិយារបស់គេមិនមាត់ដូចជាភរិយារបស់លោកពែកមីនោះដែរ។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍ផ្ទាល់ដែលអ្នកនាងខ្ញុងបានលើកឡើងជុំវិញប្រធានបទនេះ៖
https://www.youtube.com/watch?v=k_kfJQcR-JE&feature=youtu.be
មតិយោបល់