ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនខ្មែរកើតនៅអាមេរិក មិនធម្មតាក្នុងThe Voice Kid សប្ដាហ៍ចុងក្រោយយប់មិញ

ក្នុងចំណោមកុមារខ្មែរដែលបានចូលប្រលងកម្មវិធីThe Voice Kid Cambodia ទាំងអស់គេចាប់អារម្មណ៍ថា កុមារី ញិល អែនជិលរីកា ដែលជាក្មេងស្រីខ្មែរកើតនៅអាមេរិក ទាក់ទាញគ្រូបង្វឹក និងមហាជនក្នុងពេលប្រកួតចម្រៀង កាលពីយប់មិញយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍ The Blind Audition ដែលជាសប្ដាហ៍ចុងក្រោយរបស់ហង្សមាស។
នាងច្រៀងបទរ៉េបជាសាភាអង់គ្លេស ហើយទាក់ទាញបានកៅអីទាំង៣របស់គ្រូបង្វឹកតែម្ដង ដោយគេចាត់ទុកថា នាងគឺបេក្ខនារីខ្មែរសញ្ជាតិអាមេរិកតែម្នាក់ ដែលបានឈានទៅដល់វគ្គបន្ទាប់ ព្រោះតែទេពកោសល្យពីធម្មជាតិរបស់នាងនោះផង។

ញិល អែនជិលរីកា គឺជាកូនខ្មែរកើតនៅអាមេរិកតែដោយសារឪពុកម្ដាយបែកបាក់គ្នា ហើយឪពុកវិលមករស់នៅស្រុកខ្មែរ ក៏បានសម្រេចចិត្តមករស់នៅតាមឪពុក ហើយដាក់ពាក្យប្រលងចម្រៀងក្នុងព្រឹត្តិការណ៍ The Voice Kid Cambodia របស់ហង្សមាស។ នាងត្រូវបានគ្រូបង្វឹកទាំង៣ដណ្ដើមគ្នាគោះប៊ូតុង តែចុងក្រោយនាងបានជ្រើសរើសកញ្ញា ឱក សុគន្ធកញ្ញា ធ្វើជាគ្រូបង្វឹក ដោយក្រៅពីមានទេពកោលស្យពូកែរ៉េបបទជាភាសាអង់គ្លេសបានយ៉ាងល្អមិនចាញ់មនុស្សចាស់ហើយ ថែមទាំងពូកែរាំមិនធម្មតាទៅទៀត។ នាងជាក្មេងស្រីវ័យ១២ឆ្នាំ ដែលទើបស្គាល់ដីកម្ពុជាប្រមាណជា៥ខែប៉ុណ្ណោះ ហើយក៏ជាបេក្ខនារីដែលមានសមត្ថភាពមិនធម្មតានោះដែរ ដោយសារតែនាងគឺជាកូនខ្មែររស់នៅអាមេរិក ដែលស្ទាត់ទាំងអង់គ្លេស និងចេះទាំងភាសាខ្មែរ។ នាងអះអាងថាដំណើរមករស់នៅកម្ពុជាតាមឪពុក គឺដោយសារតែឪពុកនាងបែកបាក់ជាមួយម្ដាយបង្កើត ហើយមានភរិយាក្រោយរស់នៅស្រុកខ្មែរ។

នាងបានទាំងធ្វើអោយឱក សុគន្ធកញ្ញា រំភើបក្រោយដណ្ដើមបាននាងជាកូនក្រុមនោះផង។ ជ័យជម្នះរបស់នាង ក៏ពិតជាធ្វើអោយម្ដាយបង្កើតរបស់នាងបានឃើញ និងរំភើបចិត្តផងដែរ បើទោះជាទំនាក់ទំនងមិនសូវល្អដូចមុន។
សូមអញ្ជើញទស្សនាវីដេអូប្រកួតប្រជែងរបស់នាង៖

មតិយោបល់