ត្រសក់ ក្រៅពីប្រើប្រាស់សម្រាប់ទទួលទានក៏នៅមានសារៈប្រយោជន៍ជាច្រើនដល់រាងកាយ របស់យើងនិងអាចយកទៅកែច្នៃសម្រាប់ផលប្រយោជន៍នៅលើស្បែកបានទៀតផងដែរ។នៅក្នុងផ្លែត្រសក់មានទឹកជាធាតុផ្សំដល់ទៅ ៩៦ភាគរយធ្វើឱ្យមានគុណសម្បត្តិសម្រាប់បង្កើនភាពស្រស់ស្រាយ។ក្រៅពីនេះ ថែមទាំងមានវីតាមីន C កាល់ស្យូម និងប៉ូតាស្យូម ដែលសុទ្ធសឹងតែធ្វើឱ្យស្បែកមានសុខភាពល្អ។ត្រសក់អាចកំចាត់មុននៅលើផ្ទៃមុខបានដោយប្រើសាច់ត្រសក់ ដែលឈូសជាសរសៃរឺជាចំណិតៗយកមកបិទលើផ្ទៃមុខនិងរួចទុកចោលពី១០ទៅ ២០នាទីគឺអាចការពារបានពីការកើតមុន និងមុនមុខខ្មៅបាន។ប្រសិនបើអនុវត្តឱ្យបានញឹកញាប់ ឬយកទៅបុកអោយម៉ដ្ឋរួចច្រោះយកតែទឹកទៅដុសលាបលើដងខ្លួន នឹងធ្វើឱ្យស្បែកមានសំរស់ស្រស់ស្អាតមានសំណើមមិនស្ងួតបែកស្រកា។
ក្រៅពីនេះផ្លែត្រសក់ក៏អាចយកទៅលុបបំបាត់ស្នាមជាំក្រមៅនៅរន្ធក្លៀកបានដោយប្រើ
ប្រេងដូង១ស្លាបព្រាបាយទឹកត្រសក់ច្របាច់១ស្លាបព្រាកាហ្វេទឹកក្រូចឆ្មារ១ស្លាបព្រាកា
ហ្វេនិងម្សៅរមៀតកន្លះស្លាបព្រាកាហ្វេ។ក្រោយពីងូតទឹកនិងជូតខ្លួនស្អាតហើយយកសំឡីជ្រលក់ប្រេងដូងជូតនៅក្រោមក្លៀករាងជារង្វង់បន្ទាប់មកលាយទឹកត្រសក់ទឹកក្រូចឆ្មារនិងម្សៅរមៀតចូលគ្នាលាបនៅក្រោមក្លៀករក្សាទុកប្រហែលរយៈពេល២០នាទីរួចលាងទឹកនិងជូតឱ្យស្ងួត។លោកអ្នកគួរសាកល្បងអនុវត្តក្នុងមួយសប្តាហ៍២ទៅ៣ដងក្លៀករបស់លោកអ្នកនឹងមានពណ៌សគួរឱ្យចង់គយគន់។
លើសពីនេះផ្លែត្រសក់ថែមទាំងមានសារៈប្រយោជន៍ដល់កែវភ្នែកប្រសិនបើមានអាការៈ
រមាស់ផ្សាភ្នែកឬហើមភ្នែកត្រូវយកត្រសក់ក្លាស្សេហាន់ជាចំណិតស្តើងៗដាក់នៅលើភ្នែក
ហើយគេងសម្រាកភ្នែករយៈពេលប្រហែល១០នាទីនឹងជួយលើកស្ទួយភ្នែកឱ្យមានសភាព
ស្រស់ស្រាយព្រោះផ្លែត្រសក់មានវីតាមីននិងសារធាតុខនិជខ្ពស់ថែមទាំងជួយកាត់បន្ថយ
បាននូវអាការៈចុករោយនៃកែវភ្នែកសម្រាប់អ្នកដែលត្រូវប្រើភ្នែកក្នុងការសម្លឹងរយៈពេលយូរឬទទួលរងធូលីឬផ្សែងជាដើម៕
មតិយោបល់