ព័ត៌មានជាតិ

ព្រែកជីកស៊ុយអែស

ព្រែកជីកស៊ុយអែស (The Suez Canal) ជាព្រែកជីកសិម្បនិម្មិតដ៏ធំនៅប្រទេសអេហ្សីប តភ្ជាប់សមុទ្រមេឌីទែររ៉ានេ និង សមុទ្រក្រហម។ វាមានប្រវែង ១៦៣ គ.ម. និង​មាន​ទទឹង​អប្បបរមា ៣០០ ម.។

ព្រែក​ជីក​នេះ​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ទាំង ២ ទិស​ដៅ រវាង​ទ្វីប​អឺរ៉ុប​និង​ទ្វីប​អាស៊ី ដោយ​មិន​ចាំ​បាច់​វាង​តាម​ទ្វីប​អាហ្វ្រ៊ិក​ទេ។ មុន​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ព្រែក​ជីក​នេះ​នៅ​ឆ្នាំ ១៨៦៩ ទំនិញ​ទាំង​ឡាយ​ត្រូវ​បាន​គេ​ផ្ទេរ​ចេញ​ពី​នាវា ១ រួច​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​ទៅ​នាវា​ ១ ទៀត​ដែល​ចាំ​នៅ​ចុង​ម្ខាង​ទៀត៕

ប្រភពៈ Wikipedia

មតិយោបល់