តារាសម្តែង អាង សូនីតា បន្ទាប់ពីសារព័ត៌មានជាច្រើនបានបកស្រាយនូវជីវភាពគ្រួសាររបស់នាងមិនស្ងប់ផង អំពីបញ្ហា “ការបែ្រប្រួលជីវភាពគ្រួសារ រហ័សក្នុងការហក់លោតចូលសិល្បៈដែលកើតជាមន្ទិលដល់មហាជនដោយហក់ចាប់យករថយន្តទំនើបដែលមានតម្លៃរហូតដល់ រាប់ម៉ឺនដុល្លា” ។

ស្រីស្រស់ អាងសូនីតា តារាវ័យក្មេងស្រករក្រោយ ដែលស្ថិតក្នុងនាមជាតារាសម្តែង មួយដូងកំពុងទទួលបាននូវប្រជាប្រិយភាព ជាច្រើនតាមរយៈការសម្តែងកាយវិកាខារាអូខេ តាមផលិតកម្មនានា ហើយក៏មានវត្តមានសម្តែងក្នុងផលិតកម្មដែលធំជាងគេក្នុងប្រទេសកម្ពុជា នោះគឺហង្សមាស ដែលជាកន្លែងមួយធ្វើឲ្យ អាង សូនីតា ទទួលចំណាប់អារម្មណ៍ ពី ប្រិយមិត្ត និងតាមបណ្តាផលិតកម្មផ្សេងៗ ហៅឲ្យចូលសម្តែងខារាអូខេ ជាហូរហែរ ។
ទន្ទឹមនឹងទទួលបាននូវប្រជាប្រិយភាពពីការសម្តែង គួរសម នៅពេលថ្មីៗនេះគេឃើញតារាសម្តែង អាង សូនីតា ដែលជាពន្លកសិល្បៈតំណាង ឲ្យខេត្ត ក្រចេះ រូបនេះ មានវត្តមាននៅក្នុងរឿងភាគទូរទស្សន៍ បាយ័ន ក្នុងសាច់រឿង “ម្លប់ឈើផ្តើមស្នេហ៍” ដែលតម្រូវឲ្យនាងសម្តែងជាតួឯកផងដែរ។បន្ទាប់ពីជ្រោងចាប់យកភាពល្បីល្បាញលើដងវិថី សិល្បៈ ម្លោះហើយ អាង សូនីតា ក៏ចាប់ផ្តើមរន្ទឺល្បីនូវពាក្យចចាមរាមមួយទៀត ថា “អាង សូនីតា ភ្ជាប់ពាក្យហើយតែត្រូវគ្រួសារខាងប្រុសមិនពេញចិត្ត” ដែលធ្វើឲ្យមហាជន ងឿងឆ្ងល់ថា ហេតុអ្វីអ្នកនៅក្នុងរង្វង់សិល្បៈដូចគ្នាហេតុអ្វី ក៏មិនដឹង ថានាងរៀបការ ហើយក៏គ្មានសារព័ត៌មានណាមួយចុះពីនាង រៀបការណ៍ដូចគ្នាផងដែរ ។
ជួបជាមួយស្រីស្រស់ តួឯក ក្នុងរឿង “ម្លប់ឈើផ្តើមស្នេហ៍”របស់ស្ថានីយ៍ទូរទស្សន៍បានយ័នតាមខ្សែទូរសព្ទ អាង សូនីតា បានប្រាប់ឲ្យដឹងថា “អារឿង ខ្ញុំភ្ជាប់ពាក្យហើយ តែត្រូវគ្រួសារខាងប្រុសមិនពេញចិត្តនោះវាមិនមែនជារឿងពិតទេ បង ” ។ បើខ្ញុំភ្ជាប់ពាក្យ ឬរៀបការខ្ញុំត្រូវតែឲ្យមហាជនដឹងនឹងប្រាប់ដល់មជ្ឈដ្ឋានអ្នកសិល្បៈឲ្យដឹងដូចគ្នាផងដែរ ។ នាងខ្ញុំសូមបញ្ជាក់ប្រាប់ម្តងទៀតថា វាមិនមែនជារឿង ពិតនោះទេ តែបើមានមែនគឺមានតែនៅក្នុងសាច់រឿង “ម្លប់ឈើផ្តើមស្នេហ៍តែប៉ុណ្ណោះ” ៕
អត្ថបទដោយៈ បុរសដំណឹង
មតិយោបល់