ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាវ័យក្មេង​មាន​ប្រាក់​ចំណូល​ខ្ពស់

បើយើងក្រឡេកមើលពីតារាសម្តែង និងចម្រៀងរបស់ហូលីវូដ គឺមានច្រើនសន្ធឹក ដោយម្នាក់ៗមានទេពកោសល្យ និងសមត្ថភាពសម្តែងខុសៗគ្នា។ តើលោកអ្នកដឹងទេថា តារាវ័យក្មេងរបស់ហូលីវូដណា​មួយដែលមានប្រាក់ចំណូលខ្ពស់ជាងគេ? ខាងក្រោមនេះ ដំណឹង សូមបង្ហាញជួននូវតារាវ័យក្មេងទាំង​១០ រូបដែលមានប្រាក់ចំណូលខ្ពស់:

១០. Elle Fanning

មានអាយុ ១៣ ឆ្នាំ ជាតារាសម្ដែង ក្នុងភាពយន្ត និងទូរទស្សន៍ ជាតារាចម្រៀងផងដែរ។ នាងជាប្អូនស្រី​របស់តារាសម្ដែង Dakota Fanning ហើយនាង Elle Fanning រកប្រាក់ចំណូលបាន 1.5 លានដុល្លារអាមេរិក។

៩.​Dakota Fanning

ជាបងស្រីរបស់ Elle Fanning ទើបមានអាយុ ១៨ ឆ្នាំ ក្នុងខែនេះ នាងចាប់ផ្តើមអាជីពសិល្ប:ដំបូង ដែលជា​តារាសម្ដែងក្នុងកម្មវិធីទូរទស្សន៍តាំងពីឆ្នាំ ១៩៩៩ ហើយបច្ចុប្បន្ននាងក៏ជាតារាសម្ដែងក្នុងភាពយន្តផងដែរ នាងរកចំណូលបាន ៤ លានដុល្លារអាមេរិក។

៨.​Willow Smith

គឺជាកូនស្រីរបស់តារាងសម្ដែង និងតារាចម្រៀង Will Smith និង Jada Koren Pinketh Smith ។​ នាងចាប់ផ្តើមតាំងពីអាយុ ៧ ឆ្នាំ ហើយបច្ចុប្បន្ននាងត្រូវបានគេស្គាល់តាមរយ:បទចម្រៀងថ្មីៗជាច្រើន។ ប្រាក់​ដែលចំណូលរបស់នាងគឺ ៤ លានដុល្លារអាមេរិក។

៧. Jaden Smith

ជាកូនប្រុសរបស់លោក Will Smith និងអ្នកស្រី Jada Koren Pinketh Smith និងជាបងប្រុសរបស់ Willow Smith។ Jaden Smith ត្រូវបានគេស្គាល់តាមសាច់រឿង The Karate Kid ដែលសម្តែងជាមួយតារាជើងចាស់​របស់ចិន គឺលោកឈិន ឡុង ចំណែកប្រាក់ចំណូលដែលរកបានគឺ ៥ លានដុល្លារអាមេរិក។

៦. Selena Gomez

ជាស្រីស្រស់វ័យក្មែង ដែលពេលនេះត្រូវបានមហាជនដឹងថា ជាគូរស្នេហ៍របស់ Justin Bieber។ ក្រៅពី​តារាចម្រៀង នាងក៏ជាតារាសម្ដែងផងដែរនោះ ហើយបច្ចុប្បន្ននាងមានប្រាក់ចំណូល 5.5 លានដុល្លារអាមេរិក។

៥.​ Angus T. Jones

អាយុ ១៧ ឆ្នាំ ជាតារាសម្តែងមកពីរដ្ឋតិចសាស ដែលចាប់ផ្តើមអាជីពតាំងពីអាយុ ៦ ឆ្នាំ។ ប្រាក់ចំណូលដែលទទួលបានគឺ 7.8 លានដុល្លារអាមេរិក។

៤. Taylor Lautner

ជាមនុស្សចចកក្នុងខ្សែភាពយន្ត The Twilight Sega ហើយខែនេះទើបគ្រប់អាយុ 20 ឆ្នាំ។ គាត់ចាប់ផ្តើម​អាជីពតាំងពីអាយុ ១១ ឆ្នាំ ដែលប្រាក់ចំណូលរបស់គាត់គឺ 8.5 លានដុល្លារអាមេរិក។

៣. Nick Jonas

ជាតារាសម្ដែង ចម្រៀង និងជាអ្នកនិពន្ធបទភ្លេង ដែលមានអាយុ ១៩ ឆ្នាំ។ ប្រាក់ចំណូលដែលរកបានគឺ 12.5 លានដុល្លារ។

២.​Miley Cyrus

កាលពីឆ្នាំ ២០១១ នាងជាប់ជាតារាវ័យក្មេង ដែលមានប្រាក់ចំណូលច្រើនជាងគេ ហើយបច្ចុប្បន្ននាងមានប្រាក់ចំណូល 48 លានដុល្លារអាមេរិក។

១.​ Justin Bieber

ជាតារាចម្រៀងវ័យក្មេង ដែលនារីគ្រប់រូបប្រាថ្នាចង់បាន ប៉ុន្តែបច្ចុប្បន្នគាត់ជាគូស្នេហ៍របស់នាង Selena Gomez ។ Justin មានប្រាក់ចំណូល ៥៣ លានដុល្លារអាមេរិក៕

មតិយោបល់