ប្រវត្តិសាស្ត្រ:កាលពីថ្ងៃទី២៤ ខែមិថុនា នាឆ្នាំ១៩៩៧ មានព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលត្រូវបានធ្វើឡើងដោយកងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក។របាយការណ៍ដែលមានចំនួនរហូតទៅដល់ ២៣១ទំព័រ របស់កងកម្លាំងទ័ពអាកាសមួយនេះត្រូវបានបង្កើតឡើងដើម្បីក្នុងគោលបំណងបដិសេធទៅនឹងពាក្យចចាមអារ៉ាមដ៏ចម្រូងចម្រាសដែលមានអាយុកាលជាច្រើនទសវត្សមកហើយអំពីជីវិតនៃមនុស្សពិភពក្រៅនិងការធ្លាក់យន្តអាវកាសនៅឯតំបន់ Roswell រដ្ឋ New Mexico។
រំលឹកឡើងវិញនៅពេលដែលសាធារណៈជនបាននាំគ្នាជក់ចិត្តតាមដានទៅលើហេតុការណ៍ដែលគ្រប់គ្នាបាននិយាយថាមានវត្តមាននៃមនុស្សពិភពក្រៅជាពិសេសយានអាវកាសនៅលើភពផែនដីដែលវាបានចាប់ផ្តើមកាន់តែរីករាលដាលច្រើនឡើងចាប់តាំងពីទសវត្ស ឆ្នាំ ១៩៤០ ជាឆ្នាំដែលព្រឹត្តិការណ៍មួយពលរដ្ឋអាមេរិកបានជឿជាក់ថាមានការធ្លាក់យានអាវកាសនៃមនុស្សពិភពក្រៅនៅក្នុងទីក្រុង Roswell នៃរដ្ឋ New Mexico។
ក្រុមអ្នកតាមដាននៃមនសុ្សពិភពក្រៅជឿជាក់ថាហេតុការណ៍ធ្លាក់យានអាវកាសបានកើតឡើងនា ខែកក្កដា ឆ្នាំ១៩៤៧ ដោយមានការអះអាងថាមនុស្សជាច្រើនបានប្រទះឃើញបំនែកយានរាងដូចថាសហើយបានទាក់ទងទៅកាន់អជ្ញាធរក្នុងតំបន់ដើម្បីត្រួតពិនិត្យ។
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំដដែលនោះកងកម្លាំងទ័ពអាកាសអាមេរិកបានប្រកាសថាបំណែកដែលប្រទះឃើញគឺជាយានអាវកាសពិតមែនហើយត្រូវបានចុះផ្សាយភ្លាមៗដោយកាសែតក្នុងស្រុកអំពីហេតុការណ៍នេះជាសាធារណៈ។
ប៉ុន្តែភ្លាមៗក្រោយបង្កការភ្ញាក់ផ្អើលកងកម្លាំងទ័ពអាកាសអាមេរិកបានបដិសេធអំពីព័ត៌មានទាំងនោះមកវិញដោយនិយាយថាបំណែកនោះគ្រាន់តែជាផ្នែកនៃបាឡុងហោះមួយដែលបានធ្លាក់ប៉ុណ្ណោះប៉ុន្តែវានៅតែត្រូវបានធ្វើឲ្យមនុស្សជាច្រើននាំគ្នាបន្តពាក្យចចាមអារ៉ាមទាំងនោះរហូតមក៕
មតិយោបល់