បេះដូងកុមាររីកចម្រើនល្អជាង ពេលបានគេងជាមួយម្តាយ រហូតដល់អាយុ ៣ឆ្នាំ ។
ការសន្និដ្ឋាននេះ ត្រូវបានលើកឡើងក្រោយពេលបណ្ឌិត Nils Bergman, មហាវិទ្យាល័យ Cape Town,អាហ្វ្រិកខាងត្បូង ប្រៀបធៀបគុណភាពដំណេករបស់ទារកទើបកើតបាន ២ថ្ងៃ ចំនួន ១៦នាក់ ពេលវាគេងដោយឡែកនិងពេលគេងផ្អឹបទៅក្នុងទ្រូងម្តាយ ។ ពេលគេងដោយឡែកក្នុងគ្រែទារកមានតែទារក ៩នាក់ក្នុងចំណោម ១៦នាក់ គេងលក់ស្រួលចំនួននៅសល់ឧស្សាហ៍ភ្ញាក់ដឹងខ្លួន ។
តាមបណ្ឌិត Bergman ការឆាប់គេងដោយឡែក ធ្វើឲ្យបេះដូងទារករងសម្ពាធ ៣ដងដោយសារខួរក្បាលពុំទាន់គ្រប់លទ្ធភាពទទួលយកការវិវត្តបន្តរវាងសភាពគេងពីនៅកុមារ គឺគេងកម្រើក និងគេងមិនកម្រើក ។ ជាងនេះទៀតគេងម្នាក់ឯងបណ្តាលឲ្យកុមារខ្វះភាពផ្សារភ្ជាប់ជាមួយម្តាយ ។ខួរក្បាលត្រូវអន្តរាយ ដោយសារបរិមាណអ័រម៉ូន បង្កស្ត្រេសកើនខ្ពស់ហេតុនេះកុមារពិបាកស្ថាបនាទំនាក់ទំនងទៅថ្ងៃក្រោយឬកកើតជាបុគ្គលិកលក្ខណៈមិនល្អ ក្នុងដំណើរការរីកចម្រើន ។
Bergman ចាត់ទុកថា ដើម្បីរីកចម្រើនល្អប្រសើរបំផុតទារកទើបកើតគួរគេងផ្អឹបទៅក្នុងទ្រូងម្តាយក្នុងប៉ុន្មានសប្តាហ៍ដំបូង រួចគេងរួមគ្រែជាមួយម្តាយរហូតដល់អាយុ៣ឆ្នាំ ឬ ៤ឆ្នាំ ។
មាតាទាំងឡាយមុននេះត្រូវបានទូន្មានឲ្យកូនដេកដោយឡែក ព្រោះបារម្ភថាពេលម្តាយប្រែខ្លួន ទារកអាចត្រូវថប់ដង្ហើម ។ប៉ុន្តែការស្រាវជ្រាវមួយថ្មីៗនេះ របស់អង់គ្លេសបង្ហាញថា ២/៣នៃចំនួនកុមារ ស្លាប់ប្រថុចញ៉ុច ពេលបានគេងដោយឡែក ។
តាមបណ្ឌិត Bergman “កុមារបាត់បង់ជីវិតដោយសារមូលហេតុផ្សេងៗដូចជាផ្សែងពុល, បារី, ស្រា, ខ្នើយធំ ឬ របស់គេងគ្រោះថ្នាក់” ។
អ្នកជំនាញការដទៃទៀតក៏លើកទឹកចិត្តការឲ្យកុមារគេងរួមជាមួយឪពុកម្តាយលើកលែងតែឪពុកម្តាយ ជក់បារី ផឹកស្រា ប្រើគ្រឿងញៀន កំពុងឈឺ ឬធាត់ ៕
មតិយោបល់